ខណៈបាំងតែមួយខែ​ចូលរោងការ តារាសម្តែង ប៊ីរី ដឹកដៃអនាគតភរិយា ថត Pre-Wedding!

//s9.kh1.co/7c/7ca3a1e22f9975d5fc397619d0e9ea6d5886702f.jpg
តារា & កម្សាន្ដ

 ២៨-សីហា-២០២៤ ៩ព្រឹក · ១៧ ថ្ងៃមុន

ខណៈបាំងតែមួយខែ​ចូលរោងការ តារាសម្តែង ប់ីរី ដឹកដៃអនាគតភរិយា ថត Pre-Wedding!

ភ្នំពេញ៖ កាលពីប៉ុន្មានខែមុននេះ តារាសម្តែង ប៊ីរី បានទម្លាយចិត្ត បើកបង្ហាញចេញមកអង្រួនចិត្តហ្វេនៗម្ដងរួចទៅហើយ ទៅនឹងការបញ្ជាក់ទំនាក់ទនងស្នេហា​រវាង អ្នកលក់អនឡាញល្បី ត្រូវបានគេស្គាល់ថាជា Madam Da បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយដំណឹងល្អមួយនេះ បានធ្វើឲ្យមហាជន អបអរសារទរ ក៏ដូចជា បានជូនពរអ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង លុះដល់ខណៈពេលថ្មីៗនេះ ស្រាប់តែ មានប្រភពហ្វេសប៊ុកមួយ បានសម្រេចបញ្ចេញ ឈុតរូបភាព Pre-Wedding យ៉ាងថ្មីស្រឡាងជាច្រើនសន្លឹក របស់ តារាប្រុសរូបនេះ និងអនាគតភរិយា ដែលនៅក្នុងឈុតនេះ ពួកគេពិតជាទាក់ទាញយ៉ាងខ្លាំងតែម្តង ជាមួយស្ទាយ៍ថតរូបតាមបែបបុរាណ​ ឈុតប្រពៃណី។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ រូបថតនៃ Pre-Wedding អនាគតគូស្វាមីភរិយាអ្នកទាំងពីរ បានទម្លាយបែបនេះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន កាន់តែរំភើបជំនួស និងចង់ឲ្យថ្ងៃមង្គលរបស់ពួកគេ កាន់តែឆាប់មកដល់ នាពេលខាងមុខនេះផងដែរ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T