លាហើយហ្វេនៗ! Man UTD យល់ព្រមលក់កីឡាករឆ្នើមរូបនេះទៅឲ្យ Napoli ហើយក្នុងតម្លៃ ៣០លានអឺរ៉ូ

//s9.kh1.co/31/315216ededb5c20bcb091a2482d92ac9ddc504d9.jpg
កីទ្បា

 ២៨-សីហា-២០២៤ ៩ព្រឹក · ១៧ ថ្ងៃមុន

Man UTD យល់ព្រមលក់កីឡាករឆ្នើមរូបនេះទៅឲ្យ Napoli ហើយក្នុងតម្លៃ ៣០លានអឺរ៉ូ

អឺរ៉ុប​៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលក់ ខ្សែបម្រើសញ្ជាតិស្កុតឡេន កីឡាករ Scott McTominay ទៅកាន់ ក្លិប Napoli ហើយ នេះបើយោងតាមការបញ្ជាក់ពីសំណាក់អ្នកកាសែតអុីតាលីលោក Fabrizio Romano។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/45/455825e450eb21c4166d4c43c742887e84e6bc15.png

ជាការពិតណាស់ ទាក់ទងលម្អិតចំពោះការផ្ទេររបស់ McTominay គឺ ភាគីក្លិបទាំងពីរបានឯកភាពគ្នាក្នុងការចរចារតម្លៃខ្លួន ៣០លានអឺរ៉ូ (ឬប្រមាណជា ៣៣លានដុល្លារអាមេរិក) ខណៈ រូបគេនឹងត្រៀមខ្លួនហោះទៅកាន់ប្រទេសអុីតាលី ដើម្បីធ្វើការតេស្តសុខភាព និង ចុះកុងត្រាជាផ្លូវការ។

https://s9.kh1.co/__image/w=650,h=325,q=100/1c/1c3319f66e3824f670c18d7100b1385cb96bb717.png

គួរបញ្ជាក់ផងដែរថា McTominay ដែលបច្ចុប្បន្នមានវ័យ ២៧ឆ្នាំ បានចូលហ្វឹកហាត់ដំបូងជាថ្នាលយុវជនរបស់ Man UTD ពីចន្លោះឆ្នាំ ២០០២-២០១៧ មុនតម្លើងមកកាន់ក្រុមឈុតធំនៅក្នុងឆ្នាំ​ ២០១៧ មានន័យថា តាំងពីចូលលេងបាល់ទាត់មក រូបគេមិនដែលប្រកបអាជីពឲ្យក្រុមណាផ្សេងក្រៅពីក្រុមបិសាចក្រហមឡើយ៕

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T