អស្ចារ្យមែន! ចូលលេងថ្ងៃដំបូង Olmo ទាញស៊ុតមុំកែងល្អដូចផ្កា ជួយឱ្យ Barca ឈ្នះ Rayo Vallecano ២-១(មានវីដេអូ)

//s9.kh1.co/e0/e0c9972ff0e0d0d5764d3e1c99536fda9456a052.jpg
កីទ្បា

 ២៨-សីហា-២០២៤ ១០ព្រឹក · ១៧ ថ្ងៃមុន

ចូលលេងថ្ងៃដំបូង Olmo ទាញស៊ុតមុំកែងល្អដូចផ្កា ជួយឱ្យ Barca ឈ្នះ Rayo Vallecano ២-១

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ នេះ ក្រុម Rayo Vallecano បានបើកទ្វាកីឡដ្ឋាន Estadio de Vallecas របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ FC Barcelona នៅក្នុងការប្រកួតសប្តាហ៍ទី ៣ នៃក្របខណ្ឌ La Liga របស់ អេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/fa/fa95ffc2533ccb502c246f93745edd85730b07ca.png

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមភ្ញៀវ FC Barcelona ហាក់ធ្វើបានល្អជាង ដោយបញ្ចប់កាប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Rayo Vallecano ក្នុងលទ្ធផល ២ ទល់នឹង ១។

ក្នុងនោះ មួយគ្រាប់របស់ Rayo Vallecano គឺរកបានដោយកីឡការ Unai Lopez នៅនាទីទី ៩។ ចំណែក ២ គ្រាប់របស់ Barcelona វិញគឺរកបានដោយ Pedri នៅនាទីទី ៦០ និងមួយគ្រាប់ទៀតរកបានដោយខ្សែបម្រើប្រយុទ្ធចំណូលថ្មី កីឡាករ Dani Olmo នៅនាទីទី ៨២។

https://s9.kh1.co/__image/w=650,h=434,q=100/96/9647d817f6d2423f60b1dd4b15f67d655de54e69.png

គួរបញ្ជាក់ថា តាមរយៈជ័យជម្នះយប់មិញនេះ គឺបានធ្វើឱ្យ Barcelona ហក់ឡើងមកឈរនៅកំពូលតារាងបណ្តោអាសន្ន ក្រោយឆ្លងកាត់ ៣ ប្រកួត ពួកគេឈ្នះទាំង ៣ ប្រកួត មាន ៩ ពិន្ទុពេញ ដោយឡែក Rayo Vallecano វិញ កំពុងឈរនៅលេខរៀងទី ៨ ក្រោយឆ្លងកាត់ ៣ ប្រកួតដូចគ្នា ពួកគេឈ្នះ ១ ស្មើ ១ និងចាញ់ ១ មាន ៤ ពិន្ទុ៕

https://s9.kh1.co/__image/w=650,h=366,q=100/35/3520f1f7aa0eacaa1d63c1cb98d607c6546071a2.png

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T