កម្សាន្ត៖ ថ្មីៗនេះ Ella Korea បានបង្ហោះបទសម្ភាសន៍របស់ តារាសម្ដែងស្រី Song Hye Kyo ក្នុងវ័យ ៤២ ឆ្នាំ ដែលនៅក្នុងនោះ នាងបានចែករំលែក អំពីជីវិតបច្ចុប្បន្នរបស់នាង ដ៏គួរឲ្យចាប់អារម្មណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នៅពេលដែលត្រូវបានសួរថាតើ Song Hye Kyo ជក់ចិត្តនឹងរឿងអ្វី ក្នុងអំឡុងពេលនេះ រូបនាងបានឆ្លើយថា «ខ្ញុំទើបតែថតរឿងចប់មិនបានប៉ុន្មានទេ ថ្មីៗនេះខ្ញុំបានសម្រាក ហើយរីករាយជាមួយមិត្តភក្តិ។ នៅពេលដែលគម្រោងថ្មីចាប់ផ្ដើម ខ្ញុំច្រើនតែគ្មានពេលទំនេរ ហើយកម្របានជួបមិត្តភ័ក្តិណាស់។ បច្ចុប្បន្ននេះ ខ្ញុំមិនបាច់បារម្ភច្រើនពីការងារទេ ព្រោះអីចឹងខ្ញុំសប្បាយចិត្តជាមួយនឹងពេលឯកជន»។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានបន្ថែមថា «ខ្ញុំជាមនុស្សម្នាក់ ដែលត្រូវការពេលវេលាសម្រាប់ខ្លួនឯង។ ពេលខ្ញុំនៅម្នាក់ឯង ខ្ញុំមើលកុន ស្តាប់តន្ត្រី សម្អាតផ្ទះ ថែទាំឆ្កែរបស់ខ្ញុំ និងដើរលេងសប្បាយជាមួយពេលវេលារបស់ខ្ញុំតែម្នាក់ឯង។ ពេលនៅជាមួយមិត្តភក្តិរបស់ខ្ញុំ ខ្ញុំផ្ដោតលើពួកគេទាំងស្រុង ហើយពេលវេលាក៏កន្លងផុតទៅដោយភាពសប្បាយរីករាយ»។
យ៉ាងណាមិញ តារាស្រី Song Hye Kyo ក៏បានបន្ថែមផងដែរថា នេះគឺជាពេលវេលាដ៏រីករាយ និងសុខស្រួលដែលនាងកំពុងមាន និងបានលើកឡើងថា នេះជាពេលវេលាដ៏ល្អបំផុត ហើយគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖