រៀបការបាន២ឆ្នាំ គូស្នេហ៍តារា KPOP ពីររូបនេះ បានប្រកាសលែងលះគ្នាហើយ

//s9.kh1.co/da/da6509584952f49e71022eaa795319d54fa37e9f.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០២៤ ៨ព្រឹក · ១៥ ថ្ងៃមុន

នាថ្ងៃទី៣០ខែសីហាកន្លងទៅនេះ Yejun បានប្រកាសថាចំណងអាពាហ៍ពិពាហ៍រវាងពួកគេបានឈានមកដល់ទីបញ្ចប់ហើយ តាមរយៈ Story នៅក្នុងបណ្ដាញសង្គម

កូរ៉េខាងត្បូង៖ តារាប្រុស Yejun មកពីក្រុម F.CUZ និងអតីតសមាជិកក្រុម Rania ឈ្មោះ T-ae បានប្រកាសថាពួកគេបានសម្រេចចិត្តលែងលះគ្នាហើយ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍បានពីរឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Yejun និង T-ae
Yejun និង T-ae

នាថ្ងៃទី៣០ខែសីហាកន្លងទៅនេះ Yejun បានប្រកាសថាចំណងអាពាហ៍ពិពាហ៍រវាងពួកគេបានឈានមកដល់ទីបញ្ចប់ហើយ តាមរយៈ Story នៅក្នុងបណ្ដាញសង្គម Instagram ដោយបានបញ្ជាក់ថា ហេតុផលនៃការលែងលះគឺអ្នកទាំងពីរមានទស្សនៈវិស័យនិងគំនិតខុសគ្នាខ្លាំង ហើយបន្ទាប់ពីឆ្លងកាត់ការពិភាក្សាមក ពួកគេក៏សម្រេចចិត្តថាលែងលះគ្នាតែម្ដង។

Yejun និង T-ae
Yejun និង T-ae

យ៉ាងណាមិញ ពួកគេនឹងនៅតែបន្តគាំទ្រគ្នាទៅវិញទៅមកដោយចិញ្ចឹមកូនស្រីឲ្យធំធាត់ឡើង ពោពេញដោយក្ដីស្រលាញ់ និងអរគុណដល់អ្នកគាំទ្រដែលបានគាំទ្រពួកគេកន្លងមក។ គួរបញ្ជាក់​​ផងដែរថា អ្នកទាំងពីររៀបការកាលពីខែ​​​មេសា ឆ្នាំ២០២២៕  

Yejun និង T-ae
Yejun និង T-ae
Yejun និង T-ae
Yejun និង T-ae
Yejun និង T-ae
Yejun និង T-ae

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T