ហ្វេនៗចាប់អារម្មណ៍ ក្រោយ ហាន់ជីអ៊ុន បង្ហាញរូបភាព ជាមួយនឹងបុរសរូបនេះ

//s9.kh1.co/06/06e87f4e9025665ec13ed2649b6283e142404b65.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២៤ ៩ព្រឹក · ៣ ម៉ោងមុន

តារាសម្ដែងស្រី Song Hye Kyo បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងរូបភាព ដែលបានបង្ហាញខ្លួន ជាមួយនឹងបុរសម្នាក់ នៅទីក្រុង Milan

កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងរូបភាព ដែលបានបង្ហាញខ្លួន ជាមួយនឹងបុរសម្នាក់ នៅទីក្រុង Milan។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Hye Kyo
Song Hye Kyo

នៅថ្ងៃទី ១៩ ខែកញ្ញា តារាសម្ដែងស្រី Song Hye Kyo បានបង្ហោះរូបថតមួយចំនួនរបស់នាង នៅទីក្រុង Milan ក្នុង Instagram ផ្ទាល់ខ្លួន ដោយនៅក្នុងនោះ មានរូបថតរបស់តារាសម្តែងស្រីរូបនេះ បានអង្គុយក្បែរបុរសម្នាក់ ដែលកំពុងមានភាពរីករាយក្នុងពិធីជប់លៀង ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើន។

រូបភាព
រូបភាព

នៅក្នុងរូបថតមួយសន្លឹក គេឃើញបុរសនោះ យកដៃទៅកៀកខ្នងរបស់តារាសម្តែងស្រីរូបនេះ ហើយនៅពេលមួយ ថែមទាំងលើកដៃរបស់ខ្លួន ដាក់លើកៅអីរបស់នាងទៀតផង។ យ៉ាងណាមិញ ទស្សនិកជនជាច្រើនបានបញ្ចេញមតិលើការបង្ហោះរបស់នាង ដោយបង្ហាញពីការចង់ដឹងចង់ឃើញ អំពីអត្តសញ្ញាណរបស់បុរសរូបនោះ។

ក្រោយមក អ្នកគាំទ្រ Song Hye Kyo មួយចំនួន បានទម្លាយថា មនុស្សនៅក្នុងរូបថតនោះគឺ Joo Hyung Sun ដែលជាអ្នកតុបតែងសក់របស់តារាកូរ៉េ។ ហើយតាមប្រភព​បាន​ឲ្យ​ដឹង​ថា Song Hye Kyo និង​បុរស​ម្នាក់​នេះ មានភាព​ជិតស្និទ្ធគ្នា ​២០​ឆ្នាំ​ហើយ ដែលក្រៅ​ពី​ការ​ជួយ​ជ្រោម​ជ្រែងនៅ​កន្លែង​ធ្វើ​ការ ពួក​គេ គឺ​ជា​មិត្ត​ជិត​ស្និទ្ធ​​ដែល​ចែក​រំលែក​រឿង​ជា​ច្រើន​ក្នុង​ជីវិត ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T