ឃើញផ្អែមល្ហែមមែន តែ Katy Perry ធ្លាប់ធ្វើរឿងមួយនេះ ជាមួយគូស្នេហ៍

//s9.kh1.co/a2/a2ab7da41bf512a6422271651f49e4807f56588e.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២៤ ៩ព្រឹក · ៤ ម៉ោងមុន

តារាចម្រៀងស្រី Katy Perry បានលើកឡើងថា នាង និង Orlando Bloom មិនអាចជៀសផុត ពីការឈ្លោះប្រកែកគ្នាបានឡើយ តែអាចត្រូវគ្នាបានឆាប់រហ័ស។

កម្សាន្ត៖ តារាចម្រៀងស្រី Katy Perry បាននិយាយថា នាង និងគូដណ្តឹង លោក Orlando Bloom សុទ្ធតែជាមនុស្សចិត្តក្តៅ ដូច្នេះហើយ ពួកគេមិនអាចជៀសផុត ពីការឈ្លោះប្រកែកគ្នាបានឡើយ ប៉ុន្តែគូស្នេហ៍មួយគូនេះ មានវិធីដែលធ្វើឱ្យឆាប់ត្រូវគ្នាវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Katy Perry
Katy Perry

ក្នុងនោះដែរ តារាចម្រៀងស្រី Katy Perry បានចែករំលែក​ក្នុង​បទសម្ភាសន៍​ កាលពី​សប្តាហ៍​មុន​ ដោយបានលើកឡើងថា «Orlando និង​ខ្ញុំ​ តែងតែ​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង បន្ទាប់​មក​ យើង​ផ្សះផ្សា​គ្នា​យ៉ាង​ឆាប់​រហ័ស​ដូច​ជា ខ្ញុំ​ស្រឡាញ់​អ្នក​ មិន​អី​ទេ តាមដំណើរទៅ»។

Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom

តែទោះជាយ៉ាងណាក៏ដោយ Katy ក៏បានសរសើរ Orlando Bloom ថា ជាអ្នកយល់ដឹង ដែលដឹងពីរបៀបគ្រប់គ្រងខ្លួន ឱ្យមានលំនឹង និងជីវិតវិជ្ជមាន ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T