៦៦ឆ្នាំហើយ តែកុំមើលសម្រស់ Madonna នៅតែចាយរាងក្នុងឈុតស៊ីវិល័យបែបនេះ

//s9.kh1.co/fd/fd52ca00e16428229e8f80a6f81a129df219ede2.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២៤ ៣ល្ងាច · ២ ថ្ងៃមុន

លោកស្រី Madonna ត្រូវបានគេលើកយកមកជជែកម្ដងទៀត ក្រោយបង្ហាញខ្លួននៅក្នុងកម្មវិធីដើរម៉ូតរៀបចំឡើងដោយយីហោ Dolce & Gabbana

អ៊ីតាលី៖ លោកស្រី Madonna គឺជាតារាចម្រៀងរៀមច្បងដ៏ល្បីឈ្មោះរបស់អាមេរិក ដែលនៅតែបន្តរក្សាកេរ្តិ៍ឈ្មោះនៅលើឆាកតន្ត្រី បើទោះបីជាលោកស្រីទើបតែឈានចូលវ័យ៦៦ឆ្នាំ កាលពីពេលថ្មីៗនេះក៏ដោយ ហើយរាល់សកម្មភាពរបស់លោកស្រីតែងតែត្រូវគេចាប់អារម្មណ៍ ព្រោះលោកស្រីចូលចិត្តបង្ហាញពីជីវិតហ៊ឺហារក្រៅឆាក ក៏ដូចជាការលេងម៉ូតសម្លៀកបំពាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Madonna 
Madonna 

ជាក់ស្ដែង លោកស្រី Madonna ត្រូវបានគេលើកយកមកជជែកម្ដងទៀត ក្រោយបង្ហាញខ្លួននៅក្នុងកម្មវិធីដើរម៉ូតរៀបចំឡើងដោយយីហោ Dolce & Gabbana ឈ្មោះថា Dolce & Gabbana Spring/Summer 2025 Fashion ដែលរៀបចំឡើងនៅ Milan Fashion Week នាទីក្រុងមីឡាន ប្រទេសអ៊ីតាលី។

Madonna 
Madonna 

ដូចលើកមុនអ៊ីចឹងៗ លោកស្រីបានលេងខ្លួនមួយចាស់ដៃ បែបមិនខ្វល់ពីអាយុនោះឡើយ ជាមួយនឹងរ៉ូបខ្លីដៃតូចពណ៌ខ្មៅឆែកភ្លៅខាងស្ដាំយ៉ាងទាក់ទាញ សម្រុងវែងអូសដី ជាមួយនឹងស្រោមដៃស្ដើងពណ៌ខ្មៅវែងយ៉ាងសមសួន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោកស្រីបានពាក់ស្បៃឃ្លុំពណ៌ខ្មៅមានប៉ាក់ឌិនយ៉ាងស្អាត គាបពីលើមកុដ មើលទៅមានអំណាចខ្លាំងមែនទែន បូកផ្សំជាមួយនឹងការតុបតែងមុខយ៉ាងស្រស់ស្អាត ទៀត មើលទៅលោកស្រីដូចមិនមែនអាយុ៦៦ឆ្នាំនោះឡើយ ព្រោះទាំងសាច់និងទម្រង់មុខគឺស្រស់ស្អាតខ្លាំង៕  

រូបភាព​​​ថ្មីរបស់ Madonna 
រូបភាព​​​ថ្មីរបស់ Madonna 
រូបភាព​​​ថ្មីរបស់ Madonna 
រូបភាព​​​ថ្មីរបស់ Madonna 
រូបភាព​​​ថ្មីរបស់ Madonna 
រូបភាព​​​ថ្មីរបស់ Madonna 
រូបភាព​​​ថ្មីរបស់ Madonna 
រូបភាព​​​ថ្មីរបស់ Madonna 
រូបភាព​​​ថ្មីរបស់ Madonna 
រូបភាព​​​ថ្មីរបស់ Madonna 
រូបភាព​​​ថ្មីរបស់ Madonna 
រូបភាព​​​ថ្មីរបស់ Madonna 
រូបភាព​​​ថ្មីរបស់ Madonna 
រូបភាព​​​ថ្មីរបស់ Madonna 

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T