លេងអាវធំអ៊ីចឹងទៅ Cha Eunwoo សង្ហាបែបកាចៗ ដូចតួបងធំ

//s9.kh1.co/c2/c2376aa188575ac8aac7b4df1b96b036b82823a1.jpg
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០២៤ ៨ព្រឹក · មួយថ្ងៃមុន

Eun Woo បានបង្ហោះរូបភាពស្ដីពីការចូលរួមកម្មវិធីដើរម៉ូតមួយនៅ Paris Fashion Week នាទីក្រុងប៉ារីស ប្រទេសបារាំង

បារាំង៖ Cha Eun Woo គឺជាតារាសម្ដែងប្រុសនិងតារាចម្រៀងមកពីក្រុង ASTRO ដ៏មានទេពកោសល្យ ដែលលោកមិនត្រឹមតែពូកែទាំងច្រៀងទាំងសម្ដែងទេ តែសម្រស់វិញ គឺចាត់ទុកថាសង្ហាខ្លាំង រហូតទាក់ទាញការចាប់អារម្មណ៍ពីប្រិយមិត្តមិនដែលដាច់សោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cha Eun Woo
Cha Eun Woo

ថ្មីៗនេះ កាលពីថ្ងៃទី២៥ខែកញ្ញាកន្លងទៅ Eun Woo បានបង្ហោះរូបភាពស្ដីពីការចូលរួមកម្មវិធីដើរម៉ូតមួយនៅ Paris Fashion Week នាទីក្រុងប៉ារីស ប្រទេសបារាំង ដោយ Eun Woo បានស្លៀកឈុតអាវធំពណ៌ត្នោតជាមួយនឹងក្រវាត់កពណ៌ដូចគ្នា មើលទៅសង្ហាបែបបុរសអភិជន។

Cha Eun Woo
Cha Eun Woo

បន្ថែមពីលើនេះ រូបគេក៏បានតុបតែងសក់វែកចំហៀង ទម្លាក់សក់បន្តិចមកខាងមុខ ហើយឈរលេងទឹកមុខយ៉ាងមាំ មើលទៅកាន់តែសង្ហាបែបកាចៗ ដែលធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា Eun Woo ដើរតួជាមនុស្សមានចរិតកាចហ្មត់ចត់ក៏បាន និងគួរឲ្យស្រលាញ់ក៏បាន៕

រូបភាព​​ថ្មីរបស់ Cha Eun Woo
រូបភាព​​ថ្មីរបស់ Cha Eun Woo
រូបភាព​​ថ្មីរបស់ Cha Eun Woo
រូបភាព​​ថ្មីរបស់ Cha Eun Woo
រូបភាព​​ថ្មីរបស់ Cha Eun Woo
រូបភាព​​ថ្មីរបស់ Cha Eun Woo
រូបភាព​​ថ្មីរបស់ Cha Eun Woo
រូបភាព​​ថ្មីរបស់ Cha Eun Woo

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T