ក្រោយលែ»-ងលះស្វាមីអ្នកជំនួញស្ដុក តារាស្រី Soo Hyun ចេញមកលេងខ្លួនឡើងស្អាតឆ្វាច

//s9.kh1.co/42/4266fb80728fd2dd02bcd8b37a509ce9cc95dfed.jpg
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០២៤ ៨ព្រឹក · ២១ ម៉ោងមុន

ទោះបីចំណងអាពាហ៍ពិពាហ៍៥ឆ្នាំឈានមកដល់ទីបញ្ចប់ក្ដីក៏ Soo Hyun នៅតែរក្សាស្នាមញញិមនិងភាពវិជ្ជមានដែរ

កូរ៉េខាងត្បូង៖ ដំណឹងនៃការប្រកាសលែងលះរបស់តារាសម្ដដងស្រី Kim Soo Hyun ឬមានឈ្មោះអង់គ្លេសថា Claudia Kim នោះ បានធ្វើឲ្យវិស័យកម្សាន្តកូរ៉េ កក្រើក ដោយនាងបានបញ្ជាក់ថាការលែងលះនេះគឺកើតចេញពីការព្រមព្រៀងទាំងសងខាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Kim Soo Hyun
 Kim Soo Hyun

ទោះបីចំណងអាពាហ៍ពិពាហ៍៥ឆ្នាំឈានមកដល់ទីបញ្ចប់ក្ដីក៏ Soo Hyun នៅតែរក្សាស្នាមញញិមនិងភាពវិជ្ជមានដែរ ដោយកាលពីថ្មីៗនេះ នាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ ជាមួយនឹងរ៉ូបពណ៌ផ្កាឈូកដិត សម្រុងត្រឹមពាក់កណ្ដាលភ្លៅ និងស្បែកជើងកែងពណ៌ខ្មៅ។

 Kim Soo Hyun
 Kim Soo Hyun

សក់របស់នាងដែលជាទូទៅចូលចិត្តទម្លាក់ត្រង់នោះគឺគ្រាន់តែគាបឲ្យត្រង់ ទម្លាក់មកយ៉ាងស្រស់ស្អាត បូកផ្សំជាមួយនឹងស្នាមញញិមទន់ភ្លន់និងស្រស់ស្រាយទៀតនោះ វាបង្ហាញឲ្យដឹងថានាងពិតជាមានក្ដីសុខផ្នែកផ្លូវចិត្ត។

 Kim Soo Hyun
 Kim Soo Hyun

គួរបញ្ជាក់ផងដែរថា តារាស្រី Kim Soo Hyun បានប្រកាសថានាងនឹងរៀបការជាមួយអ្នកជំនួញ Min Geun កាលពីឆ្នាំ២០១៩ បន្ទាប់ពីទាក់ទងគ្នាជាសាធារណៈបានតែ៤ខែ ប៉ុន្តែចំណងស្នេហ៍នេះរឹងមាំមិនគ្រប់គ្រាន់រហូតស្ថិតស្ថេរគង់វង្សនោះឡើយ៕

រូបភាពថ្មីរបស់ Kim Soo Hyun
រូបភាពថ្មីរបស់ Kim Soo Hyun

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T