រំភើបណាស់ លី មួយលាង ម្ចាស់មកុដ Miss Teen International ទទួលរង្វាន់លុយសុទ្ធ និងឡានទំនើប

//s9.kh1.co/fc/fc288403e67a454ea161937e86c67f96af8fb1ae.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២៤ ៧ល្ងាច · មួយថ្ងៃមុន

យុវតីកម្ពុជា លី មួយលាង ទើបតែទទួលបានមកុដ Miss Teen International 2024 ពេលទៅប្រកួតនៅឥណ្ឌា ពេលនេះទទួលបានរង្វាន់ពីស្ថាប័ន Miss Teen International

កម្សាន្ត ៖ កាលពីប្រមាណ ២ខែមុន យុវតីកម្ពុជា កញ្ញាលី មួយលាង បានធ្វើឲ្យកក្រើកវិស័យបវរកញ្ញាកម្ពុជា ក្រោយទទួលបានចំណាត់ថ្នាក់លេខ១ ជាម្ចាស់មកុដ Miss Teen International ប្រចាំឆ្នាំ ២០២៤ ពេលទៅប្រកួតនៅឥណ្ឌា ជាមួយយុវតីបរទេសប្រមាណជាង ២០ប្រទេសទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមិទ្ធផលមួយនេះ ធ្វើឲ្យ មួយលាង ស្ថិតនៅក្នុងក្រសែភ្នែកហ្វេនៗ ដោយទទួលបានការងារថតកុន និងប្រម៉ូតផលិតផលជាហូរហែ។

យើងសង្កេតឃើញថា កាលពីយប់មិញ ខណៈពេលដែល មួយលាង កំពុងធ្វើជា MC នៅក្នុងកម្មវិធី ការប្រកួតបរវកញ្ញា Mini Miss Cambodia 2024, Little Miss Cambodia 2024, Miss Preteen Cambodia 2024 វគ្គបង្ហាញខ្លួនដំបូង នាងក៏ត្រូវបានប្រកាសថា ទទួលបានប្រាក់រង្វាន់ ៥ម៉ឺនដុល្លារ និងរថយន្តមួយគ្រឿងដែលមានតម្លៃ ៥ម៉ឺនដុល្លារទៀត ដែលជារង្វាន់ពីស្ថាប័ន Miss Teen International ផ្ទាល់តែម្ដង។ 

តាមរយៈរូបភាពខាងក្រោម បានបង្ហាញថា មួយលាង ពិតជារំភើប និង​រីករាយយ៉ាងខ្លាំង ជាមួយរង្វាន់ដែលនាងទទួលបានពីការខិតខំប្រឹងប្រែង និងសមត្ថភាពពិតៗរបស់នាង។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T