ញាក់សាច់! Chiesa យប់មិញលោតកា_»ប់បក assist ឱ្យ Jota ស៊ុតមួយគ្រាប់អ៊េមហួស ខណៈ Liverpool លត់ West Ham ៥-១(មានវីដេអូ)

//s9.kh1.co/9f/9f71cf950043c78a2a0e6e86a3797e0dcb7244f5.jpg
កីទ្បា

 ២៦-កញ្ញា-២០២៤ ១០ព្រឹក · ១៩ ម៉ោងមុន

បង្ហាញខ្លួនថ្ងៃដំបូង Chiesa លោតកាប់បក assist ឱ្យ Jota ស៊ុតមួយគ្រាប់អ៊េមហួស ខណៈ Liverpool លត់ West Ham ៥-១

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមហង្សក្រហម Liverpool បានបើកទ្វាកីឡដ្ឋាន Anfield របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ West Ham នៅក្នុងការប្រកួតជុំទី ៣ នៃពានរង្វាន់ EFL Cup ឬ Carabao Cup។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Liverpool ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមញញួរយក្ស West Ham ក្នុងលទ្ធផល ៥ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៥ គ្រាប់របស់ Liverpool គឺរកបានដោយ Diogo Jota ២ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ២៥ និង ៤៩ ក្នុងនោះមានការរួមចំណែក assist ដោយខ្សែប្រយុទ្ធចំណូលថ្មី Federico Chiesa មួយគ្រាប់ផងដែរ និង ៣ គ្រាប់ទៀត គឺរកបានដោយ Mohamed Salah នៅនាទីទី ៧៤ និង Cado Gakpo ២ គ្រាប់ នៅនាទីទី ៩០ និង ៩០+៣។ ចំណែក ១ គ្រាប់របស់ West Ham វិញ គឺកើតឡើងតាមរយៈការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯងដោយខ្សែការពារ Jarell Amorin Quansah នៅនាទីទី ២១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញនេះ Liverpool បានកក់កៅអីឡើងទៅកាន់ជុំទី ៤ នៃពាន Carabao Cup ហើយ ដោយគូប្រកួតបន្ទាប់ពួកគេនឹងត្រូវជួបជាមួយក្រុម Brighton។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T