ដាក់ចំៗ! Owen ថា កីឡាករ Man UTD រូបនេះមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីលេងនៅ Premier League ឡើយ

//s9.kh1.co/ac/ace78353858cd550ae1fbe413d8613f1835e438c.jpeg
កីទ្បា

 ២៦-កញ្ញា-២០២៤ ១ល្ងាច · ១៦ ម៉ោងមុន

Owen ថា កីឡាករ Man UTD រូបនេះមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីលេងនៅ Premier League ឡើយ

អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្លិប Manchester United លោក Michael Owen បានលើកឡើងថា Antony មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអាចបន្តអាជីពរបស់គាត់ក្នុងការលេងនៅក្របខណ្ឌ Premier League ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/ec/ecc822a7c58026b91ac8a03080ff23bfbfe18209.jpeg

ជាការពិតណាស់ ឆ្លងកាត់ការប្រកួត Premier League ៥ប្រកួតកន្លងមកនេះ គឺ Antony មាននាទីលេងនៅលើទីលានត្រឹមតែជាងមួយនាទីប៉ុណ្ណោះក្នុងការប្រកួតប្តូរចូលចុងម៉ោងទល់នឹង Brighton ខណៈ តំបន់លេងប្រយុទ្ធស្លាបរបស់គេ បច្ចុប្បន្ននៅក្នុងក្រុមត្រូវបានរ៉ាប់រងដោយ Alejandro Garnacho, Amad Diallo និង Marcus Rashford ទៅហើយ។

https://s9.kh1.co/__image/w=650,h=434,q=100/72/721eac7fc85bebd75e5fd24d5b6951add21a5e84.png

ទាក់ទងនឹងរឿងខាងលើ លោក Owen បាននិយាយថា៖

ខ្ញុំមិនបានឃើញពីគុណផលអ្វីសោះរបស់ Antony ចាប់តាំងពីគាត់ផ្លាស់មកទីនេះ។ គាត់មានសមត្ថភាពទេពកោសល្យ ប៉ុន្តែ គាត់នឹងមិនជោគជ័យនៅ Premier League ឡើយ។ ខ្ញុំគិតថា គាត់មិនលឿនទេ ពេលដែលគាត់ធ្វើស្ទីលញាក់បាល់ហើយ គាត់មិនមានល្បឿនគ្រប់គ្រាន់ដើម្បីទៅផុតខ្សែការពារ៕

លោក Michael Owen
https://s9.kh1.co/__image/w=650,h=366,q=100/a3/a3d7497c68cb0ca49e5aa241c6a0051d94e3bee4.png

ប្រភពSportkseeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T