ម្យ៉ាងដែរ! ខ្សែប្រយុទ្ធ Man UTD រូបនេះ បាននិយាយត្រង់ៗ ថាខ្លួនជាហ្វេន CR7 តែគាត់គិតថា M10 ទើបជាកីឡាករល្អបំផុតមិនធ្លាប់មាន

//s9.kh1.co/6e/6ec528b91a3d57c377ab597b013352d98312ed57.jpg
កីទ្បា

 ២៦-កញ្ញា-២០២៤ ៤ល្ងាច · ១៣ ម៉ោងមុន

ខ្សែប្រយុទ្ធ Man UTD រូបនេះ បាននិយាយត្រង់ៗ ថាខ្លួនជាហ្វេន CR7 តែគាត់គិតថា M10 ទើបជាកីឡាករល្អបំផុតមិនធ្លាប់មាន

បរទេស៖ ខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Marcus Rashford ធ្លាប់បាននិយាយដោយមិនលាក់លាមថា គាត់គឺជាអ្នកគាំទ្រដ៏ធំម្នាក់របស់ Cristiano Ronaldo ប៉ុន្តែ Lionel Messi គឺជាកីឡាករម្នាក់ ដែលគាត់ចាត់ទុកថាជាកីឡាករល្អបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=362,q=100/73/7369c9d59eaf8e20eb186e40e6c1c06c26ea6cc3.png

ជាការពិតណាស់ បើនិយាយពីវិស័យបាល់ទាត់ Leo Messi និង Ronaldo ត្រូវបានគេចាត់ទុកថា ជាស្តេចបាល់ទាត់ និងជាគូប្រជែងដ៏ស្វិតស្វាញនាពេលបច្ចុប្បន្ននេះ ហើយជានិច្ចជាកាលអ្នកទាំង ២ តែងតែត្រូវបានគេយកមកប្រៀបធៀបគ្នា ថានរណាដែលមានភាពអស្ចារ្យជាង។

ជាមួយគ្នានេះ Rashford ដែលធ្លាប់ចាប់ដៃគូគ្នានៅតំបន់ប្រយុទ្ធជាមួយ Ronaldo ក៏បានចូលមកវិភាគលើរឿងនេះផងដែរ ហើយជារួមគាត់បានលើកឡើងយ៉ាងភ្ញាក់ផ្អើល ថា Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។

https://s9.kh1.co/__image/w=650,h=434,q=100/bb/bb539f0ade99b0a327b23f232578cffd5b2acde2.png

ថ្លែងប្រាប់ CNN កាលពីឆ្នាំ ២០១៨ Rashford បាននិយាយពី Messi យ៉ាងដូច្នេះថា៖

រឿងមួយចំនួន ដែលគាត់បានធ្វើ វាគឺពិតជាមិនគួរឱ្យជឿ។ ខ្ញុំគឺជាអ្នកគាំទ្រដ៏ធំម្នាក់របស់ Cristiano Ronaldo ប៉ុន្តែខ្ញុំគិតថា Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតមិនធ្លាប់មាន៕

កីឡាករ Marcus Rashford
https://s9.kh1.co/__image/w=644,h=429,q=100/be/be7d540996a53b3caef3da871fd88a6d20379b9b.png

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T