ចុមយក្ស! តារាចំណូលថ្មីរូបនេះ ហ៊ានអះអាងថា Man UTD ជាក្លិបធំជាង Bayern Munich ដែលជាអតីតក្លិបខ្លួន

//s9.kh1.co/ff/fff5882ede6d4be8dd5edb649cc8ed3a5c331202.jpg
កីទ្បា

 ២៦-កញ្ញា-២០២៤ ១ល្ងាច · ១៧ ម៉ោងមុន

តារាចំណូលថ្មីរូបនេះ ហ៊ានអះអាងថា Man UTD ជាក្លិបធំជាង Bayern Munich ដែលជាអតីតក្លិបខ្លួន

បរទេស៖ ខ្សែការពារស្លាបស្តាំរបស់ Manchester United កីឡាករ Noussair Mazraoui បានលើកឡើងដោយភាពជឿជាក់ថា ក្លិបបិសាចក្រហម គឺជាក្លិបធំជាង Bayern Munich ដែលជាអតីតក្លិបរបស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Noussair Mazraoui 
កីឡាករ Noussair Mazraoui 

ជាការពិតណាស់ Noussair Mazraoui ត្រូវបាន Man UTD ចុះកុងត្រាយកបានពី Bayern Munich នៅរដូវក្តៅនេះក្នុងតម្លៃ ១៥ លានអឺរ៉ូ ឬប្រមាណជា (១៧ លានដុល្លារអាមេរិក) អមជាមួយកិច្ចសន្យាដល់ខែ មិថុនា ឆ្នាំ ២០២៨។

ដ្បិតធ្លាប់លេងនៅ Bayern Munich ក៏ពិតមែន ប៉ុន្តែខ្សែការពារសញ្ជាតិ ម៉ារ៉ុក វ័យ ២៦​ ឆ្នាំរូបនេះ បាននិយាយដោយមិនលាក់លាម ថាគាត់គឺបានចាត់ទុក Man UTD គឺជាក្លិបដែលធំជាង Bayern ហើយនេះក៏ជាកត្តាមួយផងដែរ ដែលធ្វើឱ្យគាត់សម្រេចចិត្តផ្លាស់មកកាន់ទីនេះ។

កីឡាករ Noussair Mazraoui 
កីឡាករ Noussair Mazraoui 

ទាក់ទងនឹងរឿងខាងលើ Noussair Mazraoui ត្រូវបានគេសួរថា តើហេតុអ្វីបានជាគាត់សម្រេចចិត្តផ្លាស់មក Man UTD? ភ្លាមនោះគាត់បានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖

ចំពោះការនិយាយនៅលើឆាកអន្តរជាតិ យើងអាចនិយាយបានថា Manchester United គឺជាក្លិបដែលធំជាង Bayern Munich៕

កីឡាករ Noussair Mazraoui 
កីឡាករ Noussair Mazraoui
កីឡាករ Noussair Mazraoui

ប្រភពESPN

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T