ប្រដាល់៖ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា នឹងត្រូវជួបគ្នាជាមួយ នាគរាជខ្មៅចតុមុខ ឈឿង ល្វៃ ជាថ្មីម្តងទៀត ក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រោម នៃការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់ សម្តេចធិបតីលើក ទី ១ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯត្តម វ៉ាត់ ចំរើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើនិយាយពីប្រវត្តិជួបគ្នារវាង ធារ៉ា និង ល្វៃ គឺ អ្នកទាំងពីរធ្លាប់ប៉ះគ្នាជាច្រើនលើកហើយ ជាពិសេសអំឡុងសម័យកូវីត ប៉ុន្តែ ឈឿង ល្វៃ មិនដែលប្រកួតឈ្នះ ធឿន ធារ៉ា ឡើយ ភាគច្រើនចាញ់សន្លប់ទៀត ខណៈ ល្វៃ ក៏ធ្លាប់សារភាពថា ខ្លួនពិបាកនឹងយកឈ្នះ ធារ៉ា ណាស់ តែ បើមានការរៀបចំឲ្យប៉ះគ្នាទៀត ក៏ខ្លួនមិនបដិសេធដែរ។
គួរបញ្ជាក់ដែរផងដែរថា សម្រាប់ជំនួបដែល ធឿន ធារ៉ា ជួបគ្នាជាមួយ ឈឿង ល្វៃ ក្នុងព្រឹត្តិការណ៍ ការប្រកួត យុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេចធិបតីលើកទី ១ នឹងធ្វើឡើងពីចន្លោះថ្ងៃទី ១៨-២០ ខែតុលា ខាងមុខនេះ៕
