Sandara ក្រុម 2NE1 ត្រូវគេរិះ»-គន់ព្រាត ដោយសារធ្វើបែបនេះដាក់ Jennie

//s9.kh1.co/31/31ea8530802a14d29e191cb9ae142d4f7b926749.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២៤ ៨ព្រឹក · ២ ថ្ងៃមុន

ទង្វើនេះធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការអាក់អន់ស្រពន់ចិត្ត អ្នកខ្លះទៀតក៏បានរិះគន់ Sandara

កូរ៉េខាងត្បូង៖ ពិតណាស់ ក្រុមចម្រៀង 2NE1 ទើបតែបានវិលត្រឡប់មកឆាកតន្ត្រីសាជាថ្មី ជាមួយនឹងការប្រគុំតន្ត្រីមួយមានឈ្មោះថា "Welcome Back" ដែលបានធ្វើឡើងរយៈពេលបិថ្ងៃគឺថ្ងៃទី៤ ដល់ទី៦ ខែតុលាកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមចម្រៀង 2NE1 
ក្រុមចម្រៀង 2NE1 

ក្នុងនោះ មិនត្រឹមតែអ្នកគាំទ្រទេដែលបានចូលរួម សូម្បីតារាចម្រៀងនិងសម្ដែងល្បីៗជាច្រើនទៀតក៏បានចូលរួមទស្សនាដែរ ដោយសារ 2NE1 ចាត់ទុកជាក្រុមចម្រៀងរៀមច្បងដ៏អស្ចារ្យ ដែលអ្វីគួរឲ្យចាប់អារម្មណ៍នោះគឺ Jennie ជាសមាជិកក្រុមចម្រៀងនារី BLACKPINK ក៏បានចូលរួមដែរ។

ក្រុមចម្រៀង 2NE1 
ក្រុមចម្រៀង 2NE1 

នៅក្នុងវីដេអូនោះ នាងបានរាំនិងច្រៀងតាមសិស្សច្បង 2NE1 មើលទៅពិតជាសប្បាយរីករាយនិងថែមទាំងបានថតរូបនៅក្រោយឆាកជាមួយនឹងតារានៅផលិតកម្ម YG ផ្សេងទៀតទៀតផង។ យ៉ាងណាមិញ ក្រោយការប្រគុំតន្ត្រីចប់ Sandara Park បានបង្ហោះរូបថតដែលនាងបានថតជុំគ្នាជាមួយគ្រួសារ YG ទាំងអស់ ប៉ុន្តែគ្មានមួយសន្លឹកណាមានរូប Jennie នោះឡើយទាំងដែល Jennie បានចូលរួមថតដែរ។

Jennie នៅការប្រគុំ​​តន្ត្រី 2NE1 
Jennie នៅការប្រគុំ​​តន្ត្រី 2NE1 
Jennie នៅការប្រគុំ​​តន្ត្រី 2NE1 
Jennie នៅការប្រគុំ​​តន្ត្រី 2NE1 
Jennie នៅការប្រគុំ​​តន្ត្រី 2NE1 
Jennie នៅការប្រគុំ​​តន្ត្រី 2NE1 
Jennie នៅការប្រគុំ​​តន្ត្រី 2NE1 
Jennie នៅការប្រគុំ​​តន្ត្រី 2NE1 

ទង្វើនេះធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការអាក់អន់ស្រពន់ចិត្ត អ្នកខ្លះទៀតក៏បានរិះគន់ Sandara ថានាងមានចេតនាបំបិទរូប Jennie ចោល ខណៈដែលអ្នកគាំទ្រក្រុមទាំងពីរ (BLACKJACK X Blink) មានការឈ្លោះប្រកែកគ្នាជាយូរមកហើយដោយសារអ្នកគាំទ្រ 2NE1 គិតថាដោយសារតែ BLACKPINK ទើប ផលិតកម្ម YG មិនយកចិត្តទុកដាក់នឹង 2NE1។ ដោយឡែក អ្នកគាំទ្រផ្សេងទៀតគិតថា វាគ្រាន់តែជារូបភាពប៉ុណ្ណោះហើយ Sandara បង្ហោះរូបទាំងនេះដោយគ្មានបង្កប់ចេតនាអ្វីនោះឡើយ៕

រូបភាពដែល Sandara បានបង្ហោះ
រូបភាពដែល Sandara បានបង្ហោះ
រូបភាពដែល Sandara បានបង្ហោះ
រូបភាពដែល Sandara បានបង្ហោះ
រូបភាពដែល Sandara បានបង្ហោះ
រូបភាពដែល Sandara បានបង្ហោះ
រូបភាពដែល Sandara បានបង្ហោះ
រូបភាពដែល Sandara បានបង្ហោះ

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T