ចុមយក្ស! ពាន Ballon d'Or មិនទាន់បានប្រកាសផង តែ R.Madrid បានត្រៀមពិធីអបអរជូនកីឡាករខ្លួនរូបនេះហើយស្រេច

//s9.kh1.co/42/42306e055b73c0742f46f4cefe0e4355185d28ba.jpg
កីទ្បា

 ០៩-តុលា-២០២៤ ១០ព្រឹក · ៧ ថ្ងៃមុន

ពាន Ballon d'Or មិនទាន់បានប្រកាសផង តែ R.Madrid បានត្រៀមពិធីអបអរជូនកីឡាករខ្លួនរូបនេះហើយស្រេច

បរទេស៖ ស្របពេលនៅសល់ ១៩ ថ្ងៃទៀតទើបអ្នកឈ្នះពាន Ballon d'Or នឹងត្រូវប្រកាសជាផ្លូវការ ងាកមកកាន់ក្លិបអធិរាជស Real Madrid ឯណេះ ពួកគេហាក់មានភាពជឿជាក់ជាខ្លាំង ដោយបានត្រៀមរៀបចំពិធីអបអរអ្នកឈ្នះពានបាល់មាស ២០២៤ នេះជូនខ្សែប្រយុទ្ធស្លាប Vinicius Jr. រួចរាល់ហើយ នេះបើតាមការចុះផ្សាយដោយកាសែត អេស្ប៉ាញ Relevo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Vinicius Jr.
Vinicius Jr.

ជាការពិតណាស់ សម្រាប់ពាន Ballon d'Or ឆ្នាំនេះ Vinicius បានស្ថិតនៅក្នុងបេក្ខភាពប៉ុន្មាននាក់ផ្សេងទៀតជាមួយ Jude Bellingham និង Rodri ជាដើម ដែលត្រូវបានគេមើលឃើញថា ជាអ្នកដែលសក្តិសមបំផុត ក្នុងការឈ្នះពានឯត្តជនកំពូលមួយនេះ បន្ទាប់ពីពួកគេសុទ្ធតែបានសាងស្នាដៃ និងសមិទ្ធផលជាច្រើនកាលពីរដូវកាល ២០២៣-២០២៤ កន្លងទៅជូនក្លិប និងជម្រើសជាតិរបស់ពួកគេ។

គួរបញ្ជាក់ថា ពាន Ballon d'Or ២០២៤ នឹងប្រកាសអ្នកឈ្នះជាផ្លូវការនៅថ្ងៃទី ២៨ ក្នុងខែ តុលា នេះ៕

ពាន Ballon d'Or
ពាន Ballon d'Or

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T