Hyun A រៀបការមានស្វាមីហើយ តែត្រូវគេរិះ»-គន់ព្រាត ក្រោយបញ្ចេញរូបថតរៀបការ

//s9.kh1.co/73/739a115ee292cd71d22b663ba82dec6553d254ed.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០២៤ ៨ព្រឹក · ៤ ថ្ងៃមុន

រូបថតអាពាហ៍ពិពាហ៍ក៏ដូចជាទិដ្ឋភាពនៅក្នុងពិធីរៀបការរបស់នាងត្រូវបានចែករំលែកពេញបណ្ដាញសង្គម

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១១ខែតុលាកន្លងទៅ តារាចម្រៀងរ៉េបស្រីល្បីឈ្មោះ HyunA បានរៀបអាពាហ៍ពិពាហ៍តាមការគ្រោងទុកជាមួយនឹង Yong Jun Hyung ដែលជាមិត្តប្រុសក្រោមការសាទរពីសំណាក់សាច់ញាតិអ្នកទាំងសងខាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
HyunA និង Yong Jun Hyung
HyunA និង Yong Jun Hyung

ក្នុងនោះដែរ ពិធីនេះរៀបចំឡើងបែបមានតែគ្នាឯង គឺក្រុមគ្រួសារនិងមិត្តភក្តិជិតស្និទ្ធហើយ HyunA ក៏ហាក់មើលទៅមានក្ដីសុខខ្លាំង បើទោះបីមានការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រតាំងពីនាងប្រកាសទាក់ទងជាមួយនឹងអតីតសមាជិក B2ST ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវក្លឹប Burning Sun ។

HyunA និង Yong Jun Hyung
HyunA និង Yong Jun Hyung

រូបថតអាពាហ៍ពិពាហ៍ក៏ដូចជាទិដ្ឋភាពនៅក្នុងពិធីរៀបការរបស់នាងត្រូវបានចែករំលែកពេញបណ្ដាញសង្គមដោយ HyunA ទម្លាក់សក់វែងគាបរួញទឹករលក ស្លៀកឈុតរៀបការចោមពុងនិងមានស្បៃកូនក្រមុំកឹបពីក្រោយឯ Jun Hyung វិញស្លៀកឈុតគ្រ័រហ្សេពណ៌ស ដូចទេវបុត្រ ដោយអ្នកខ្លះក៏ចូលមកបញ្ចេញមតិសរសើរនិងសុំឲ្យពួកគេរួមរស់ជាមួយគ្នាជាស្វាមីភរិយាឲ្យបានគង់វង្ស តែអ្នកខ្លះទៀតគិតថាចំណងស្នេហ៍ពួកគេមិនឋិតឋេរឡើយ ព្រោះ Jun Hyung គឺជាបុរសមានរឿងអាស្រូវខ្លាំង៕  

ទិដ្ឋភាព​​រៀបការរបស់ HyunA និង Yong Jun Hyung

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T