ប៉ះក្រុមណាក៏បាន តែសុំដកក្រុមមួយនេះចេញ! លោក Pep បានសារភាពថា មិនចង់ជួបក្រុមមួយនេះនៅ UCL ទេ

//s9.kh1.co/ed/edf1be0ad98f0d8bd6eacb201968fa52eb132c90.jpg
កីទ្បា

 ១៤-តុលា-២០២៤ ១០ព្រឹក · ២ ថ្ងៃមុន

លោក Pep បានសារភាពថា មិនចង់ជួបក្រុមមួយនេះនៅ UCL ទេ

បរទេស៖ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City បានសារភាពត្រង់ៗថា លោកគឺមិនចង់ជួបជាមួយក្រុមអ្នកមានបុណ្យ FC Barcelona នៅពានរង្វាន់ Champions League នោះទេ ដោយសារក្រុមមួយនេះ គឺជាអតីតក្លិប ដែលពោរពេញដោយក្តីស្រឡាញ់ស្ថិតនៅក្នុងចិត្តរបស់លោកជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola កាលនៅ Barcelona
លោក Pep Guardiola កាលនៅ Barcelona

ជាការពិតណាស់ នៅក្នុងអាជីពជាគ្រូបង្វឹក លោក Pep Guardiola ត្រូវបានគេចាត់ទុកថា ជាបុគ្គលដ៏ជោគជ័យបំផុតម្នាក់ ជាពិសេសអំឡុងពេលលោកដឹកនាំ Barca ចន្លោះពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ គឺលោកបានជួយឱ្យពួកគេឈ្នះពានជាច្រើនដូចជា UCL ២ ដង, La Liga ៣ ដង, UEFA Super Cup ២ ដង, FIFA Club World Cup ២ ដង និងពានក្នុងស្រុកជាច្រើនទៀត។

ថ្មីៗនេះនៅក្នុងកម្មវិធីមួយលោក Pep ត្រូវបានគេសួរថា តើក្រុមមួយណា ដែលលោកមិនចង់ជួបនៅពាន UCL? ភ្លាមនោះលោក Pep បានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖

ខ្ញុំគឺមិនចង់ជួប Barcelona នៅ Champions League ឡើយ។ សេចក្តីស្រឡាញ់ និងការស្រឡាញ់របស់ខ្ញុំចំពោះ Barca គឺវាពិតជាធំធេងខ្លាំងណាស់។ ខ្ញុំធ្លាប់មានសំណាង និងភាពរីករាយនៅ Barcelona។ ទីនោះគឺក្រុមដែលស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជានិច្ច៕

លោក Pep Guardiola
លោក Pep Guardiola
លោក Pep Guardiola

ប្រភពComplete Sports

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T