ចុមយក្ស! ខ្សែប្រយុទ្ធ Barca រូបនេះបានទម្លាយថា CR7 ធ្លាប់បញ្ចុះបញ្ចូលខ្លួនឱ្យផ្លាស់មក R.Madrid

//s9.kh1.co/73/73519678765ab27e125d5e762780146d51128489.jpg
កីទ្បា

 ១៤-តុលា-២០២៤ ៣ល្ងាច · ២ ថ្ងៃមុន

ខ្សែប្រយុទ្ធ Barca រូបនេះបានទម្លាយថា CR7 ធ្លាប់បញ្ចុះបញ្ចូលខ្លួនឱ្យផ្លាស់មក R.Madrid

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona កីឡាករ Robert Lewandowski បានទម្លាយថាវីរបុរសរបស់ Real Madrid កីឡាករ Cristiano Ronaldo និង Sergio Ramos ធ្លាប់បានបញ្ចុះបញ្ចូលឱ្យខ្លួនផ្លាស់មកកាន់ទឹកដី Santiao Bernabeu ជាមួយពួកគេ កាលគាត់កំពុងលេងនៅ Borussia Dortmund។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Robert Lewandowski និង Ronaldo
Robert Lewandowski និង Ronaldo

ជាការពិតណាស់ មុនពេលផ្លាស់មកកាន់ Bayern Munich ក្នុងឆ្នាំ ២០១៤ Lewandowski ក៏ជាខ្សែប្រយុទ្ធកណ្តាលដ៏លេចធ្លោរម្នាក់ផងដែរនៅ Dortmund ហើយនៅពេលនោះហើយ ដែលខ្សែប្រយុទ្ធសញ្ជាតិ បូឡូញ រូបនេះ កំពុងចាប់ផ្តើមរះនៅក្នុងវិស័យបាល់ទាត់ ហើយរូបគេក៏ត្រូវបានក្លិបធំៗចាប់អារម្មណ៍ចង់បានច្រើនផងដែរ។

ងាកមកកាន់ Ronaldo និង Ramos ពួកគេទាំងពីរក៏បានចាប់អារម្មណ៍ពីគុណផលរបស់ Lewandowski ផងដែរ រហូតមានថ្ងៃមួយពួកគេបានបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ ប៉ូឡូញ រូបនេះឱ្យផ្លាស់មក Real Madrid ជាមួយពួកគេ ប៉ុន្តែចុងក្រោយ Lewandowski ក៏បានបដិសេធចំពោះរឿងនេះ ហើយគាត់ក៏បានសម្រេចចិត្តចូលរួមជាមួយ Bayern Munich នៅពេលនោះវិញ។

Robert Lewandowski
Robert Lewandowski

ទាក់ទងនឹងរឿងខាងលើ, Lewandowski បានថ្លែងប្រាប់ Diario AS កាលពីឆ្នាំ ២០២០ យ៉ាងដូច្នេះថា៖

បាទ វាជាការពិត (Ronaldo និង Ramos បាននិយាយបញ្ចុះបញ្ចូលគាត់ឱ្យផ្លាស់មកកាន់ R.Madrid). អ្នកអាចទៅលេងនៅលីគ អេស្ប៉ាញ ឬទៅប្រទេសផ្សេង ឬទៅចូលរួមជាមួយក្លិបល្អៗផ្សេងទៀត។ ប៉ុន្តែសម្រាប់ខ្ញុំ វាមិនមែនជារឿងសំខាន់ណាស់ណានោះទេ។ ខ្ញុំចង់នៅកន្លែងណា ដែលអាចធ្វើឱ្យឈានដល់ចំណុចកំពូលរបស់ខ្ញុំ ហើយខ្ញុំគឺចង់បន្តធ្វើវាឱ្យបានល្អ៕

កីឡាករ Robert Lewandowski
Robert Lewandowski
Robert Lewandowski

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T