ជឿជាក់ណាស់! Neymar ថា គ្មានកីឡាករណាស័ក្តិសមនឹងឈ្នះពាន Ballon d’Or 2024 ជាងម្នាក់នេះទេ

//s9.kh1.co/71/71fe3262c9dbae8b98fa0a899ea4e7ec5d3fa9d3.webp
កីទ្បា

 ១៥-តុលា-២០២៤ ១០ព្រឹក · មួយថ្ងៃមុន

Neymar ថា គ្មានកីឡាករណាស័ក្តិសមនឹងឈ្នះពាន Ballon d’Or 2024 ជាងម្នាក់នេះទេ

ប្រេស៊ីល៖ ខ្សែប្រយុទ្ធក្លិប Al-Hilal កីឡាករ Neymar JR បាននិយាយច្បាស់ៗថា គ្មានកីឡាកររូបណាស័ក្តិសមនឹងឈ្នះពានរង្វាន់ Ballon d’Or 2024 ជាង Vinicius Junior នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/52/5223588a2e1dd29ef876eb14333f1d23e6fed583.webp

ជាការពិតណាស់ បើយើងនិយាយពីគុណសម្បត្តិរបស់ Vinicius កាលពីរដូវកាលមុន រូបគេពិតជារួមចំណែកច្រើនមែនទែន ដោយរូបគេបានជួយឱ្យ Real Madrid ឈ្នះពានធំៗដូចជា La Liga, Supercopa និង Champions League ជាដើម ហើយនៅក្នុងវគ្គផ្តាច់ព្រ័ត្រពាន UCL ទល់នឹង Dortmund កាលពីថ្ងៃទី ២ ខែ មិថុនា កន្លងទៅ ខ្សែប្រយុទ្ធជម្រើសជាតិ ប្រេស៊ីល រូបនេះ ក៏បានចូលរួមចំណែកស៊ុតមួយគ្រាប់ផងដែរ។

ទាក់ទងនឹងរឿងខាងលើ Neymar បាននិយាយថា៖

ខ្ញុំគាំទ្រ Vinicius សម្រាប់ការឈ្នះពាន Ballon d’Or។ គ្មានអ្នកណាស័ក្តិសមឈ្នះជាងគាត់ទេ។ គាត់ស័ក្តិសមនឹងឈ្នះ Ballon d’Or ព្រោះ គាត់ជាអ្នកប្រយុទ្ធ គាត់ជួបរឿងឈឺចាប់ជាច្រើនក្នុងជីវិត ការចម្អកជាដើម ប៉ុន្តែថ្ងៃនេះ គាត់ជានិមិត្តរូប និង វីរបុរសរបស់ពួកយើង៕

កីឡាករ Neymar JR
https://s9.kh1.co/__image/w=650,h=433,q=100/f3/f300aa25e2299cf908dbb474ae580d4632f6b879.jpeg

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T