ទៅមែនផ្អើលហើយ! ស្ងាត់ៗ Romano ចុះផ្សាយថា លោក Pep កំពុងខិតជិតទៅដឹកនាំក្រុមជម្រើសជាតិមួយនេះ

//s9.kh1.co/a2/a2e74a56f6ccf3070b0cc5f66054f7dda7bac894.jpg
កីទ្បា

 ១៥-តុលា-២០២៤ ១០ព្រឹក · មួយថ្ងៃមុន

ស្ងាត់ៗ Romano ចុះផ្សាយថា លោក Pep កំពុងខិតជិតទៅដឹកនាំក្រុមជម្រើសជាតិមួយនេះ

បរទេស៖ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាទៅដឹកនាំក្រុមជម្រើសជាតិ អង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola
លោក Pep Guardiola

ជាការពិតណាស់ ក្រុមរហស្សនាមតោកំណាចទាំងបី មិនទាន់មានគ្រូបង្វឹកថ្មីជាអចិន្ត្រៃយ៍នៅឡើយទេ បន្ទាប់ពីអតីតគ្រូបង្វឹកចាស់លោក Gareth Southgate ចាកចេញពីតំណែង ខណៈបច្ចុប្បន្នពួកគេកំពុងត្រូវបានដឹកនាំជាបណ្តោះអាសន្នដោយលោក Lee Carsley។

យ៉ាងណាក៏ដោយ ថ្មីៗនេះអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានចុះផ្សាយថា លោក Pep Guardiola កំពុងត្រូវបានគេរំពឹងថា នឹងក្លាយអ្នកចាត់ការបន្ទាប់របស់ អង់គ្លេស ហើយបុរសសញ្ជាតិ អេស្ប៉ាញ រូបនេះនឹងសម្រេចចិត្តពីអនាគតរបស់លោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។

គួរបញ្ជាក់ថា កុងត្រារបស់លោក Pep ជាមួយ Man City នឹងផុតសុពលភាពនៅដំណាច់រដូវកាលនេះហើយ ហើយបច្ចុប្បន្នក៏មិនទាន់មានព័ត៌មានច្បាស់ការណាមួយ ថាលោកនឹងបន្តកុងត្រាថ្មីជាមួយក្រុមជើងឯកលីគកំពូល អង់គ្លេស មួយនេះបន្តទៀតដែរ៕

លោក Pep Guardiola
លោក Pep Guardiola

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T