មែនលំៗទេ! មិនទាន់បានមកដឹកនាំស្រួលបួលផង គ្រូ Tuchel បានបង្ហាញមហិច្ចតា ថានឹងធ្វើរឿងមួយនេះជូនជម្រើសជាតិ អង់គ្លេស

//s9.kh1.co/bd/bd52fa96004faac57c73bbb12da3856e91661f94.jpg
កីទ្បា

 ១៧-តុលា-២០២៤ ៩ព្រឹក · មួយថ្ងៃមុន

មិនទាន់បានមកដឹកនាំស្រួលបួលផង គ្រូ Tuchel បានបង្ហាញមហិច្ចតា ថានឹងធ្វើរឿងមួយនេះជូនជម្រើសជាតិ អង់គ្លេស

បរទេស៖ គ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិ អង់គ្លេស លោក Thomas Tuchel បានបង្ហាញមហិច្ចតាធំ ថាលោកគឺចង់បន្ថែមផ្កាយមួយទៀតនៅអាវរបស់ក្រុមតោកំណាច ដោយលោកនឹងជួយឱ្យពួកគេឈ្នះពាន World Cup ជាលើកទីពីរនៅក្នុងប្រវត្តិសាស្ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Thomas Tuchel 
លោក Thomas Tuchel 

ជាការពិតណាស់ ថ្មីៗនេះសហព័ន្ធបាល់ទាត់ អង់គ្លេស ទើបតែប្រកាសតែងតាំងលោក Thomas Tuchel ជាគ្រូបង្គោលថ្មីរបស់ពួកគេ ដើម្បីជំនួសកន្លែងរបស់លោក Gareth Southgate ដែលបានចាកចេញ ខណៈបុរសសញ្ជាតិ អាល្លឺម៉ង់ រូបនេះ នឹងចាប់ផ្តើមការងាររបស់ខ្លួនចាប់ពីខែ មករា ឆ្នាំ ២០២៥ តទៅ។

ក្រោយចុះកុងត្រារួចរាល់ជាមួយក្រុមជម្រើសជាតិ អង់គ្លេស លោក Tuchel បានបង្ហាញការប្តេជ្ញាយ៉ាងដូច្នេះថា៖

ខ្ញុំពិតជាមានមោទកភាពណាស់ ដែលបានមកកាន់ទីនេះ ហើយខ្ញុំគឺមានមោទកភាពក្នុងការតំណាងឱ្យជម្រើសជាតិ អង់គ្លេស... ខ្ញុំចង់ដាក់ផ្កាយទី ២ នៅលើអាវ អង់គ្លេស ក្នុងឆ្នាំ ២០២៦...៕

លោក Thomas Tuchel 
លោក Thomas Tuchel 
លោក Thomas Tuchel 

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T