ស្មោះស្ម័គ្រជាមួយ Juventus ណាស់! Pogba ថា គេគ្មានថ្ងៃចូលរួមជាមួយក្រុមនេះទេ

//s9.kh1.co/f0/f02b75a68f41aa98e46a52a81a274b406810cf9c.jpg
កីទ្បា

 ១៧-តុលា-២០២៤ ១០ព្រឹក · មួយថ្ងៃមុន

Pogba ថា គេគ្មានថ្ងៃចូលរួមជាមួយក្រុមនេះទេ

អុីតាលី៖ ខ្សែបម្រើក្លិប Juventus កីឡាករ Paul Pogba បានលើកឡើងថា រូបគេគ្មានថ្ងៃផ្លាស់ទៅលេងឲ្យ AC Milan ឡើយ ទោះបីជាលោក Zlatan Ibrahimovic ទាក់ទងមកបញ្ចុះបញ្ចូលរូបគេផ្ទាល់ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/28/28af6b2feb4af951027b40dff527e79017eec8ea.png

ជាការពិតណាស់ ក្រោយខកខានលេងបាល់ទាត់មួយរយៈធំ បន្ទាប់ពី Pogba ត្រូវបានគេ រកឃើញវិជ្ជមាន ថាបានប្រើប្រាស់សារធាតុហាមឃាត់ DHEA ពេលនេះ រូបគេត្រៀមខ្លួននឹងវិលត្រឡប់មកកាន់ទីលានប្រកួតវិញហើយនៅក្នុងខែមីនា ឆ្នាំ ២០២៥ ខាងមុខ ខណៈ ក៏មានពាក្យចចាមអារ៉ាមថា Juventus ចង់លក់រូបគេចេញ យ៉ាងណា សមីខ្លួនបានបង្ហាញអារម្មណ៍ពិតថា ខ្លួនមិនចង់ចាកចេញពីក្លិបសេះបង្កង់នោះទេ។

ទាក់ទងនឹងរឿងខាងលើ Pogba បាននិយាយថា៖

តើខ្ញុំនឹងចូលរួមជាមួយ AC Milan អត់? វាមិនអាចទៅរួចទេ។ ទោះបីជា Zlatan ខលមកខ្ញុំក៏ដោយ គាត់ដឹង ថា ខ្ញុំនឹងមិនក្បត់នឹង Juventus ទេ។ ខ្ញុំមិនមើលឃើញខ្លួនឯងជាមួយឯកសណ្ឋានក្រុមផ្សេងឡើយ គោលដៅរបស់ខ្ញុំ គឺ ត្រឡប់មកវិញជាមួយអាវរបស់ Juventus៕

https://s9.kh1.co/__image/w=650,h=813,q=100/88/8884384df272b7cc414d6d4d1e2ebfd6d67b4fd4.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T