តាមបំបែកកំណត់ត្រាគ្នាដល់ចាស់! ស៊ុត hat-trick ម្សិលមិញ Messi បានតាមស្មើកំណត់ត្រានៅជម្រើសជាតិមួយរបស់ CR7

//s9.kh1.co/b2/b2a8cf259608ba09927f1dcc8edad7acc4669175.jpg
កីទ្បា

 ១៧-តុលា-២០២៤ ១ល្ងាច · ២១ ម៉ោងមុន

ស៊ុត hat-trick ម្សិលមិញ Messi បានតាមស្មើកំណត់ត្រានៅជម្រើសជាតិមួយរបស់ CR7

បរទេស៖ ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi បានតាមស្មើកំណត់ត្រាពិសេសមួយរបស់ខ្សែប្រយុទ្ធជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo ក្រោយគាត់រកបានគ្រាប់បាល់ ៣ គ្រាប់ម្នាក់ឯង (hat-trick) ទល់នឹងក្រុមជម្រើសជាតិ បូលីវី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lionel Messi
Lionel Messi

ជាការពិតណាស់ កាលពីព្រឹកថ្ងៃទី ១៦ ខែ តុលា ម្សិលមិញនេះ ក្រុមជម្រើសជាតិ អាហ្សង់ទីន បានយកឈ្នះលើក្រុម បូលីវី នៅក្នុងការប្រកួតជម្រុះ World Cup ២០២៦ ក្នុងលទ្ធផលយ៉ាងធំធេង ៦ ទល់នឹង ០ ខណៈនៅក្នុងការប្រកួតនោះប្រធានក្រុម Leo Messi បានរួមចំណែកស៊ុតបញ្ចូលទី ៣ គ្រាប់ និង assist ឱ្យមិត្តរួមក្រុម ២ គ្រាប់។

តាមរយៈគ្រាប់បាល់ hat-trick នេះ បានធ្វើឱ្យ Messi តាមស្មើចំនួនគ្រាប់បាល់ hat-trick របស់គូប្រជែងកាន់ឆ្នាំ Ronaldo នៅក្រុមជម្រើសជាតិហើយ ដោយបច្ចុប្បន្នអ្នកទាំងពីរមាន ១០ លើកស្មើគ្នា៕

រូបភាព
រូបភាព

ប្រភពESPN

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T