បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo និង Lionel Messi នៅតែស្ថិតនៅតំណែងលើគេ ក្នុងនាមជាកីឡាករបាល់ទាត់ដែលរកបានប្រាក់ចំណូលច្រើនជាងគេបំផុតប្រចាំឆ្នាំ ២០២៤ ទោះបីជាបច្ចុប្បន្នគាត់បានចាកចេញពីបាល់ទាត់ អឺរ៉ុប ទៅហើយ, នេះបើតាមការចេញផ្សាយដោយទស្សនាវដ្តី អាមេរិក Forbes។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះ គឺជាឈ្មោះកីឡាករទាំង ១០ ដែលជាប់ឈ្មោះរកបានប្រាក់ចំណូលបានច្រើនជាងគេប្រចាំឆ្នាំ ២០២៤៖
១០. Kevin de Bruyne (Manchester City) រកបាន ៣៩ លានដុល្លារអាមេរិក
៩. Sadio Mane (Al-Nassr) រកបាន ៥២ លានដុល្លារអាមេរិក
៨. Mohamed Salah (Liverpool) រកបាន ៥៣ លានដុល្លារអាមេរិក
៧. Vinicius Jr. (Real Madrid) រកបាន ៥៥ លានដុល្លារអាមេរិក
៦. Erling Haaland (Manchester City) រកបាន ៦០ លានដុល្លារអាមេរិក
៥. Kylian Mbappe (Real Madrid) រកបាន ៩០ លានដុល្លារអាមេរិក
៤. Karim Benzema (Al-Ittihad) រកបាន ១០៤ លានដុល្លារអាមេរិក
៣. Neymar Jr. (Al-Hilal) រកបាន ១១០ លានដុល្លារអាមេរិក
២. Lionel Messi (Inter Miami) រកបាន ១៣៥ លានដុល្លារអាមេរិក
១. Cristiano Ronaldo (Al-Nassr) រកបាន ២៨៥ លានដុល្លារអាមេរិក៕
ប្រភព៖ Forbes