ច្បាស់ការណ៍ហើយ! G-Dragon នឹងត្រឡប់​មកវិញ នៅលើឆាកសម្តែង MAMA Awards វិញ ក្រោយបាត់មុខ ៩ឆ្នាំ!

//s9.kh1.co/0e/0e08c4cea00a863b2551454db8e8337ce563a3a8.jpeg
តារា & កម្សាន្ដ

 ២២-តុលា-២០២៤ ២ល្ងាច · ៦ ម៉ោងមុន

ច្បាស់ការណ៍ហើយ! G-Dragon នឹងត្រឡប់​មកវិញ នៅលើឆាកសម្តែង MAMA Awards វិញ ក្រោយបាត់មុខ ៩ឆ្នាំ!

ថ្មីៗនេះ ពានរង្វាន់ MAMA Awards ឆ្នាំ២០២៤បានប្រកាសក្រុមអ្នកសម្តែង Line ទី ៣ ដែលក្នុងនោះ រួមមានតារាចម្រៀងប្រុស G-Dragon ដែលនឹងសម្តែងនៅថ្ងៃចុងក្រោយនៃពានរង្វាន់នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ត្រូវបានឲ្យដឹងថា នេះជាការបង្ហាញខ្លួនលើកដំបូងរបស់ G-Dragon ក្នុងកម្មវិធី MAMA Awards ក្នុងរយៈពេលប្រាំបួនឆ្នាំ បន្ទាប់ពីការសម្តែងចុងក្រោយរបស់គាត់ក្នុងឆ្នាំ ២០១៥។

ពានរង្វាន់ MAMA ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា KST នៅ Dolby Theatre ក្នុងទីក្រុង Los Angeles អមដោយការសម្តែងនៅ Kyocera Dome ក្នុងទីក្រុង Osaka ប្រទេសជប៉ុន នៅថ្ងៃទី ២២ និង ២៣ ខែវិច្ឆិកា ដោយព្រឹត្តិការណ៍នេះនឹងមានការផ្សាយបន្តផ្ទាល់ជាសកលនៅលើ Mnet ប៉ុស្តិ៍ YouTube របស់ Mnet K-POP និង Mnet TV ដូច្នេះដែរ៕

ប្រភព៖ Allkpop

G-Dragon 
G-Dragon 
G-Dragon 
G-Dragon 
G-Dragon 
G-Dragon 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T