ការថែទាំជាប្រចាំផ្លូវជនបទខេត្តតាកែវ ១៨ខ្សែប្រវែង១៤៨គ.ម ក្រាលកៅស៊ូពីរជាន់និងក្រួសល្បាយថ្មភ្នំ ដំណាក់កាលទី១

//s9.kh1.co/8a/8aeb1794e0f434055db6187933f8e94978477b69.png
Khmerhome

 ២៨-តុលា-២០២៤ ៩ព្រឹក · ៣ ថ្ងៃមុន

ការងារថែទាំជាប្រចាំផ្លូវចំនួន ១៨ខ្សែ ដែលក្នុងនោះ ៤ខ្សែ ប្រវែងសរុប ៥៨,៥៩០គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និង ១៤ខ្សែទៀត ប្រវែងសរុប ៩០គីឡូម៉ែត្រ ជាផ្លូវក្រាលក្រួសល្បាយថ្មភ្នំ និងខ្សាច់ភ្នំ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកការអនុវត្តការងារតាមការស្នើសុំរបស់អ្នកទទួលការ សម្រាប់ដំណាក់កាលទី១។

https://s9.kh1.co/__image/w=650,h=366,q=100/8a/8aeb1794e0f434055db6187933f8e94978477b69.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាកែវ៖ ការងារថែទាំជាប្រចាំផ្លូវចំនួន ១៨ខ្សែ ដែលក្នុងនោះ ៤ខ្សែ ប្រវែងសរុប ៥៨,៥៩០គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និង ១៤ខ្សែទៀត ប្រវែងសរុប ៩០គីឡូម៉ែត្រ ជាផ្លូវក្រាលក្រួសល្បាយថ្មភ្នំ និងខ្សាច់ភ្នំ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកការអនុវត្តការងារតាមការស្នើសុំរបស់អ្នកទទួលការ សម្រាប់ដំណាក់កាលទី១។

លោក នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១៨ខ្សែ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=488,q=100/c6/c628967e5436dc415d71266dd3e4b497ebdfe574.jpg

តាមការចុះពិនិត្យ ក្នុងនោះ ៤ខ្សែ ប្រវែងសរុប ៥៨,៥៩០គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ស្ថិតនៅក្នុងឃុំត្រាំកក់ ឃុំសំរោង ឃុំត្រពាំងធំខាងជើង ឃុំអង្គប្រាសាទ ឃុំរាមអណ្តើក ឃុំគោកព្រេច ឃុំជំរះពេន ឃុំខ្វាវ ឃុំចំបក់ ឃុំត្រពាំងក្រសាំង ឃុំក្រាំងលាវ ឃុំកុមាររាជា ស្រុកត្រាំកក់ ស្រុកគីរីវង់ ស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ។

https://s9.kh1.co/__image/w=650,h=488,q=100/7e/7e3e70c2278b79deef1b65c3ef063710f47a4d68.jpg

១៤ខ្សែទៀត ប្រវែងសរុប ៩០គីឡូម៉ែត្រ ជាផ្លូវក្រាលក្រួសល្បាយថ្មភ្នំ និងខ្សាច់ភ្នំ ស្ថិតក្នុងឃុំព្រៃស្លឹក ឃុំជាទង ឃុំជំរះពេន ឃុំពពេល ឃុំតាអូរ ឃុំព្រៃរំដេង ឃុំពេជសារ ឃុំព្រៃអំពក ឃុំត្រពាំងក្រញូង ឃុំតាភេម ឃុំគោកព្រេច និងឃុំជើងគួន ស្រុកទ្រាំង ស្រុកត្រាំកក់ ស្រុកសំរោង ស្រុកគិរីវង់ និងស្រុកកោះអណ្តែត ខេត្តតាកែវ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។

https://s9.kh1.co/__image/w=650,h=488,q=100/d4/d492b32cc3741c1c266f3e919a08ff8766f3d7d9.jpg

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាពទទួលយកការអនុវត្តការងារតាមការស្នើសុំរបស់អ្នកទទួលការ សម្រាប់ដំណាក់កាលទី១ ជាមួយនឹងការស្នើដល់អ្នកទទួលការត្រូវបន្តថែទាំផ្លូវទាំងអស់ខាងលើឱ្យបានចប់សព្វគ្រប់អនុលោមតាមកិច្ចសន្យា។

https://s9.kh1.co/__image/w=650,h=488,q=100/d5/d54ca7e68c2d5704952b737213e9b91e9a57c14d.jpg

ជាមួយគ្នានេះ រដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕

https://s9.kh1.co/__image/w=650,h=488,q=100/14/14b4e7e5a8e372e0dd7a76e4a199ec9a2da17d80.jpg
https://s9.kh1.co/__image/w=650,h=488,q=100/68/68c6ae6536f0e3cc265fd978e912f9bdf3dd39ef.jpg
https://s9.kh1.co/__image/w=650,h=488,q=100/89/89cdea3fc91812fb6abbb769a464abfcbb4d33bf.jpg
https://s9.kh1.co/__image/w=650,h=488,q=100/dc/dce152738104864b172c1bbb343bfba07d5ce3fa.jpg
https://s9.kh1.co/__image/w=650,h=488,q=100/7e/7e3e70c2278b79deef1b65c3ef063710f47a4d68.jpg
https://s9.kh1.co/__image/w=650,h=488,q=100/24/248919390eb45dc5a796589d39cbcc78330cb49f.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T