គម្រោងសាងសង់ស្ពានអាកាស មរតកតេជោ ២ជាន់ គ្រោងបញ្ចប់មុនផែនការ៤ខែ មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៥

//s9.kh1.co/f7/f7dec20e903716192d7a0940e63f976ff93918c2.jpg
Khmerhome

 ២៨-តុលា-២០២៤ ៣ល្ងាច · ៣ ថ្ងៃមុន

ស្ពានអាកាស «មរតកតេជោ» មានកម្ពស់ ២ជាន់កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ៤ខែផងដែរ ពោលគឺជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ បើតាម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=366,q=100/95/953a62d24833cf59add90f784c1b09d25c19b213.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» មានកម្ពស់ ២ជាន់កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ៤ខែផងដែរ ពោលគឺជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ បើតាម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។

https://s9.kh1.co/__image/w=650,h=366,q=100/a6/a61bca52c2bf1b18ff10cbc21e722cb196d050f3.jpg

ស្ពានអាកាសថ្មីនេះត្រូវបានសាងសង់ជា ២ជាន់ ដោយជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពល ខេមរភូមិន្ទ ជាន់ទី២ ជាផ្លូវទ្វេទិសមានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។

https://s9.kh1.co/__image/w=650,h=366,q=100/8a/8ac6c37dafe1044f6b8a4205cae6ab09847a08f2.jpg

សូមរម្លឹកថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្រេចឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដោះស្រាយការកកស្ទះចរាចរបានមួយកម្រិត។

https://s9.kh1.co/__image/w=650,h=366,q=100/dc/dcae8540970fa20048b64919b772d406cbb39395.jpg

ស្ពានកាស មរតកតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្ពានអាកាសថ្មីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា​តាមរយៈរដ្ឋបាលរាជធានី​ភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលចំណេញថវិកាប្រមាណ ៣៦លានដុល្លារ៕

https://s9.kh1.co/__image/w=650,h=366,q=100/27/27cb75a0418e48662c68e4bc6300b277100cb3eb.jpg
https://s9.kh1.co/__image/w=650,h=458,q=100/81/811a54da74c3a418fcf04e77f3c899ed4b3886da.jpg
https://s9.kh1.co/__image/w=650,h=366,q=100/10/10f81b51fb63e4dd8c75821e727a1ab3243f707c.jpg

ដោយ៖ មឿន ឌីណា (Moeun  Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T