ធុរកិច្ចហុងកុង ស្វែងរកកាលានុវត្តភាពនិងដៃគូសហការជាមួយធុរកិច្ចកម្ពុជា ពាណិជ្ជកម្ម សុខាភិបាល ថាមពល អចលនទ្រព្យ

//s9.kh1.co/a1/a187922089faa48f8540128426bef45302894db8.png
Khmerhome

 ៣០-តុលា-២០២៤ ៣ល្ងាច · ១២ ម៉ោងមុន

គណៈប្រតិភូធុរកិច្ចហុងកុង មានចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាព និងដៃគូសហការជាមួយធុរកិច្ចកម្ពុជា រួមមានមកពីវិស័យ៖ ពាណិជ្ជកម្ម សុខាភិបាល ថាមពល សេវាកម្មផ្នែកច្បាប់ អចលនទ្រព្យ និងទេសចរណ៍។

https://s9.kh1.co/__image/w=650,h=366,q=100/b1/b1cd13131c45b8c84a6ad0efed368539747ee1b7.jpeg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចហុងកុង មានចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាព និងដៃគូសហការជាមួយធុរកិច្ចកម្ពុជា រួមមានមកពីវិស័យ៖ ពាណិជ្ជកម្ម សុខាភិបាល ថាមពល សេវាកម្មផ្នែកច្បាប់ អចលនទ្រព្យ និងទេសចរណ៍។ នេះបើតាមជំនួប អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូធុរកិច្ចហុងកុងដឹកនាំដោយ លោក Dewan Saiful Alam។

ជំនួបនេះ អ្នកឧកញ៉ា គិត ម៉េង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចហុងកុងនាពេលនេះ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់សភាពាណិជ្ជកម្មទាំងពីរក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងហុងកុងនិងកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

លោក Dewan Saiful Alam ប្រធានគណៈកម្មាធិការអាស៊ីអាហ្វ្រិក និងមជ្ឈិមបូព៌ានៃសភាពាណិជ្ជកម្មហុង បានគូសបញ្ជាក់ថា ទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រឹងរួមគ្នារបស់សភាពាណិជ្ជកម្មទាំងពីរក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងហុងកុង។

លោកប្រធាន បានមានប្រសាសន៍ឱ្យដឹងថា គណៈប្រតិភូហុងកុង ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមានមកពីវិស័យ៖ ពាណិជ្ជកម្ម សុខាភិបាល ថាមពល សេវាកម្មផ្នែកច្បាប់ អចលនទ្រព្យ និងទេសចរណ៍។

អ្នកឧកញ៉ា បានគូសបញ្ជាក់អំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-ហុងកុង និងបានជំរុញលើកទឹកចិត្តវិនិយោគិនចិនហុងកុង ទាញយកប្រយោជន៍ពីជាអតិបរមាពីទំនាក់ទំនងនេះ ដើម្បីបណ្តាក់ទុនវិនិយោគនៅកម្ពុជាដោយប្រើប្រាស់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ។

អ្នកឧកញ៉ាប្រធាន បានមានប្រសាសន៍បន្តថា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់អំពីគោលនយោបាយលើកទឹកចិត្តខ្ពស់ចំពោះវិនិយោគិន និងទីផ្សារដ៏ទូលំទូលាយរបស់កម្ពុជា។

នាឱកាសនោះ លោក Dewan Saiful Alam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចហុងកុង និងបានជួយសម្របសម្រួលកិច្ចប្រជុំជាមួយក្រសួងស្ថាប័ននានា សម្រាប់គណៈប្រតិភូធុរកចិ្ចហុងកុងដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។

លោក ក៏បានគូសបញ្ជាក់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហុងកុង លើគ្រប់វិស័យ ពិសេស ទេសចរណ៍ ថាមពល ពាណិជ្ជកម្ម និងវិនិយោគ។ គណៈប្រតិភូធុរកិច្ចហុងកុង មានចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងរកកាលានុវត្តភាព និងដៃគូសហការជាមួយធុរកិច្ចកម្ពុជា។

សភាពាណិជ្ជកម្មហុងកុង នឹងសហការជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការកំណត់និងអភិវឌ្ឍន៍គម្រោងរួមគ្នា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ សភាពាណិជ្ជកម្មហុងកុង គឺជាសភាពាណិជ្ជកម្មដ៏ចំណាស់ជាងគេមួយ និងមានសមាជិកច្រើនជាងគេនៅហុងកុង រាប់បញ្ចូលទាំង សហគ្រាសធុនតូចនិងមធ្យម សាជីវកម្មពហុជាតិ និង ក្រុមហ៊ុនភាគច្រើនដែលចុះបញ្ជីនៅទីផ្សារមូលបត្រហុងកុង។ បើតាមការបន្ថែម លោក Dewan Saiful Alam៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T