កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា

//s9.kh1.co/90/9045df5851e57cab6a7b7a810d18d6566156cab5.jpg
Khmerhome

 ២៩-តុលា-២០២៤ ៦ល្ងាច · មួយថ្ងៃមុន

ផ្លូវនេះមានប្រវែង ១៣៤,៨២៦គីឡូម៉ែត្រ ចាប់ពី រាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដែលបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

https://s9.kh1.co/__image/w=650,h=434,q=100/12/124d093a66f6ea5868159e55717754f8207fe516.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ផ្លូវនេះមានប្រវែង ១៣៤,៨២៦គីឡូម៉ែត្រ ចាប់ពី រាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដែលបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

កំណាត់ផ្លូវជាតិលេខ៣ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់សម្បូរដោយធនធាន ទេសភាពធម្មជាតិ មានតំបន់ជ្រលងភ្នំ និងតំបន់ឆ្នេរដ៏ស្រស់ត្រកាល ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

https://s9.kh1.co/__image/w=650,h=434,q=100/88/886de8710efab9e110c3e57c4ee3cfe146c21318.jpg

បន្ថែមពីលើនេះ ខ្សែផ្លូវនេះមានភាពរឹងមាំ ធំទូលាយ ដែលសម្រួលដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ព្រមទាំងបញ្ចៀស បានការកកស្ទះនៅតាមបណ្ដោយផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ៕

https://s9.kh1.co/__image/w=650,h=434,q=100/16/1664cc332262bca807f113092706de9b3677d4a1.jpg
Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T