កម្ពុជា៖ ពិតណាស់ កាលពីល្ងាចថ្ងៃទី៣០ខែតុលាកន្លងទៅនេះ មានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយបានប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺព្រឹត្តិការណ៍បើកកីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ ដោយមានការចូលរួមពីសិល្បករសិល្បការិនីជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ព្រះនាងតូច ជេនណា ទ្រង់ក៏បានប្រោសព្រះរាជទានចូលរួមសម្ដែងនៅក្នុងកម្មវិធីដ៏ឱឡារឹកនេះផងដែរ ថែមទាំងបានច្រៀងបទ "នគររាជ" ជាភ្លេងជាតិរបស់ប្រទេសកម្ពុជាយើង រហូតទទួលបានការសរសើរថាទ្រង់ពិតជាពូកែទាំងការច្រៀង ការរាំ និងជាពិសេសនោះ សម្រស់របស់ទ្រង់ក៏ត្រូវគេយកមកជជែកជារឿយៗ។
ជាក់ស្ដែង នៅលើគេហទំព័រ Facebook ផ្លូវការរបស់ព្រះនាងគឺ ព្រះនាងបានចែករំលែករូបថតនៃការហាត់សម មុនបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤នេះ ដោយគេឃើញថាទ្រង់បានតុបតែងព្រះកាយយ៉ាងសាមញ្ញៗ តែពិតជាមើលទៅស្រស់ស្អាត ខ្ពង់ខ្ពស់ និងថ្លៃថ្នូរជាខ្លាំង មិនថាកាលៈទេសៈណាក៏ដោយ៕