កម្សាន្ត៖ អាចនិយាយបានថា ក្នុងវ័យ ៤២ឆ្នាំ តារាស្រី Song Hye Kyo កំពុងរីករាយនឹងភាពនៅលីវរបស់នាង ខណៈដែល ទន្ទឹមនឹងនោះ អតីតស្វាមីរបស់តារាស្រីរូបនេះ ដែលជាតារាសម្តែង Song Joong Ki កំពុងរៀបចំស្វាគមន៍កូនទីពីរជាមួយភរិយាបរទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបីជាពេលវេលា ៥ ឆ្នាំនៃការចែកផ្លូវគ្នា បានកន្លងផុតទៅ និងបានក្លាយជារឿងអតីតកាល ហើយអ្នកទាំងពីរ បានដើរតាមផ្លូវរៀងៗខ្លួនក៏ដោយ តែ អ្វីដែលចម្លែកនោះគឺថា រឿងរបស់ Song Joong Ki និង Song Hye Kyo នៅតែជាប់ទាក់ទងគ្នា និងត្រូវបានគេលើកឡើងជាបន្តបន្ទាប់។
មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ អ្នកលេងអ៊ីនធឺណេតបានរកឃើញថា បន្ទាប់ពី បានលែងលះជាមួយ Song Joong Ki អស់រយៈពេល ៥ ឆ្នាំមកនេះ តារាស្រី Song Hye Kyo នៅតែជ្រើសរើសការពារខ្លួនតាមអ៊ីនធឺណិត ដោយកំណត់រាល់មតិយោបល់ នៅលើបណ្ដាញសង្គមរបស់នាង។ ហើយប្រធានបទនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ នៅលើបណ្តាញសង្គមផងដែរ ខណៈមនុស្សជាច្រើនក៏បានបញ្ចេញមតិគាំទ្រ Song Hye Kyo ដោយសារតែរឿងនេះ។
គួររំឮកផងដែរថា កាលពី ៥ ឆ្នាំមុន នៅពេលដែល Song Hye Kyo និង Song Joong Ki បានលែងលះគ្នា តារាស្រីរូបនេះ បានទទួលការរិះគន់យ៉ាងខ្លាំង ដោយសារតែអតីតស្វាមីរបស់នាង គឺជាអ្នកដាក់ញត្តិនៅតុលាការ។ ហើយនៅពេលនោះ មនុស្សជាច្រើនជឿថា អ្នកដែលមានកំហុសនៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ គឺជា Song Hye Kyo ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖