ប្រដាល់៖ អ្នកប្រដាល់ថៃ សឿប្លេក ធ្លាប់បានប្រាប់មេ One Championship ដើម្បីទាក់ទងឲ្យ ពេជ្រ សម្បត្តិ ប្រកួតនៅទីនោះ ពីព្រោះគាត់ស្តាយសមត្ថភាពរបស់ ក្របីព្រៃ នេះបើតាមការបញ្ជាក់ពីសំណាក់ ប្រម៉ូតទ័រលោក អ៊ូ ខេមរា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើយើងពី សឿងប្លេក នេះ គឺ ធ្លាប់មកប្រកួតនៅប្រទេសកម្ពុជាជាច្រើនលើកមកហើយ ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ជាមួយនឹងកីឡាករគុនខ្មែរយើងដូចជា ឡៅ ចិត្រា ផល សោភ័ណ្ឌ និង មឿន សុខហ៊ុច ជាដើម ប៉ុន្តែ ក៏ខកខានប្រកួតនៅខ្មែរវិញជាង ២ឆ្នាំ បន្ទាប់ពីរូបគេទទួលបានកុងត្រាប្រកួតនៅសង្វៀន One។
យ៉ាងណាមិញ នៅក្នុងសប្តាហ៍នេះ រូបគេក៏បានវិលត្រឡប់មកប្រទេសកម្ពុជាថ្មី ដើម្បីមកឲ្យទឹកសិស្សប្អូន ហើយ ក្នុងកិច្ចសម្ភាសជាមួយ អេដមីន គីមសង់ តាមរយៈ ប្រម៉ូតទ័រលោក អ៊ូ ខេមរា បានទម្លាយឲ្យដឹងថា សឿប្លេក គាត់ធ្លាប់បានប្រាប់ មេសង្វៀន One អំពីសមត្ថភាពរបស់ ពេជ្រ សម្បត្តិ ដែលគាត់ធ្លាប់បានដឹង ធ្លាប់បានឃើញ ថា គួរតែយកសម្បត្តិ ទៅប្រកួតនៅទីនោះ គាត់ថា គាត់ស្តាយសមត្ថភាពល្អរបស់ សម្បត្តិ។