បរទេស៖ អ្នកលេងចិត្តសាស្ត្របឺត សង្ឃឹម បានចេញមុខវិភាគខ្លះៗជុំវិញជំនួបលើកទី ២ រវាងអ្នកប្រដាល់រហស្សនាមក្របីព្រៃពេជ្រ សម្បត្តិ ទល់នឹង អ្នកប្រដាល់ស្បែកតាន់មកពី អាហ្វ្រិកខាងត្បូង Ncedo Gomba នៅសង្វៀន ទ.ទ.ក នាថ្ងៃទី ១៦ ខែ វិឆ្ឆិកា ឆាប់ៗនេះ ចំថ្ងៃព្រះរាជពិធីបុណ្យអំទូក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរម្លឹកថា ពេជ្រ សម្បត្តិ និង Gomba គឺធ្លាប់ជួបគ្នានៅសង្វៀន ទ.ទ.ក ម្តងរួចមកហើយកាលពីចុងខែ កញ្ញា កន្លងទៅ ហើយជាលទ្ធផល សម្បត្តិ បានបរាជ័យដោយពិន្ទុ និងបានរបូតខ្សែក្រវាត់គ្រុឌគុនខ្មែររបស់ខ្លួនមួយគ្រឿងផងដែរ។
យ៉ាងណាក៏ដោយ មុនជំនួបលើកទី ២ នេះមកដល់ បឺត សង្ឃឹម បានបានធ្វើការវិភាគថា គូទាំងពីរនេះគឺ ៥០ លើ ៥០ ដោយសារអ្នកទាំង ២ គឺល្អដៃដូចគ្នា ជាមួយគ្នានេះកូនសិស្សរបស់លោកគ្រូសេន ប៊ុនថេន បានលើកឡើងបន្ថែមថា កាលពីប្រកួតទី ១ កន្លងទៅ គឺសម្បត្តិ ចាញ់ Gomba ដោយសមត្ថភាព និងសមត្ថភាពតែម្តង មិនមែនដូចបងប្អូនមួយចំនួនលើកឡើងថា សម្បត្តិ ទម្លាក់លើកនេះ ដើម្បីចាំហូបនុយធំឡើយ។
សូមទស្សនាវីដេអូខាងក្រោម៖