កម្ពុជា៖ ទីបំផុតខាងស្ថានីយ៍ទូរទស្សន៍ Town បានប្រកាសពីបេក្ខភាពកីឡាករបរទេសទាំង ៧ នាក់ ដែលត្រៀមប្រកួតក្នុងកម្មវិធី 8 Men Tournament ទល់នឹងអ្នកលេងពូថៅដៃពិឃាដធឿន ធារ៉ា ហើយ ហើយអ្វីដែលចាប់អារម្មណ៍ក្នុងនោះក៏មានកីឡាករសញ្ជាតិ ប្រេស៊ីល VICTOR TEIXEIRA ដែលជាដៃគូចាស់របស់គាត់នៅ កូរ៉េខាងត្បូងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ធឿន ធារ៉ា ធ្លាប់បានប្រឡូកនៅក្នុងការប្រកួតលក្ខណៈ 8 Men បែបនេះម្តងរួចមកហើយ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ហើយពេលនោះ គឺកីឡាករម្ចាស់ខ្សែក្រវាត់ IPPC រូបនេះបានក្លាយជាជើងឯក និងទទួលបានរង្វាន់ធំឡានតម្លៃជាង ៤ ម៉ឺនដុល្លារអាមេរិកមួយគ្រឿង។
ដោយឡែកការប្រកួតលើកទី ២ នេះវិញ ធឿន ធារ៉ា អាចនឹងទទួលបានរង្វាន់កាន់តែធំជាងមុនទៅទៀត ប្រសិនបើគាត់ទទួលបានជ័យជម្នះ ៣ ប្រកួតជាប់គ្នា និងក្លាយជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍នេះ នោះគឺផ្ទះវីឡាកូនកាត់មួយខ្នង ខណៈការប្រកួតកម្មវិធីដ៏ធំនេះនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆាប់ៗនេះចំថ្ងៃព្រះរាជពិធីបុណ្យអុំទូក។
គួរបញ្ជាក់ថា សមាសភាពកីឡាករទាំង ៨ រូប ដែលត្រូវចូលរួមប្រកួតក្នុងកម្មវិធីនេះរួមមានធឿន ធារ៉ា, កីឡាករប្រេស៊ីល VICTOR TEIXEIRA, កីឡាករ ដាណឺម៉ាក DANIEL DESA, កីឡាករ បារាំង ALAN LEVEQUE, កីឡាករ ចិន LI BAILIN, កីឡាករ ទុយនេស៊ី MARWEN HOULI, កីឡាករ អូស្ត្រាលី WILLIAM RICHARD និងកីឡាករ ប៊ែលឡារុស FEDARYNCHYK YAUHENIY៕