កម្សាន្ត៖ ថ្មីៗនេះ បន្ទាប់ពីចេញបទចម្រៀងថ្មីមានចំណងជើងថា "Mantra" រួចមក Jennie ហាក់សកម្មនៅលើឆាកតន្ត្រីជាងមុន និងកំពុងត្រៀមបញ្ចេញអាល់ប៊ុមទោលទី២របស់នាង ក្រោមឈ្មោះផលិតកម្មនាង "ODD ATELIER" ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះដែរ គេឃើញថាស្ទាយ៍នៃការតុបតែងខ្លួនរបស់នាងហាក់វិវត្តន៍ទៅបែបលោកខាងលិចជាងមុន ដូចជាសេរីភាពនៃការស្លៀកពាក់បញ្ចេញសាច់ ឬបង្អួចរាងស្វ៊ែលស្រឡូន ដោយជារឿយៗនាងតែងតែបង្ហោះរូបភាពស៊ិចស៊ីស្អាតទាក់ទាញ។
ក្នុងបណ្ដុំរូបភាពថ្មីដែល Jennie បានបង្ហោះ នាថ្ងៃទី៥ខែវិច្ឆិកាកន្លងទៅនេះ នាងបានធ្វើឲ្យអ្នកគាំទ្រភ្លឹកនិងចំហមាត់ពីភាពស្រស់ស្អាតនិងទាក់ទាញរបស់នាង ជាមួយនឹងការថតដាក់គម្របទស្សនាវដ្ដី Harper's Bazaar ដោយបានបញ្ចេញរូបរាងស្គមស្វ៊ែលដ៏ទាក់ទាញ ធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នាថានាងពិតជាក្លាហាន បញ្ចេញភាពជាខ្លួននាង៕
ប្រភព៖ allkpop