តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា នេះ

//s9.kh1.co/b9/b9e58c6add20f9df8692c179f2c61cbfa9387675.jpg
សង្គម

 ១៩-វិច្ឆិកា-២០២៤ ១០ព្រឹក · ២ ម៉ោងមុន

តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២៤ឈ្មោះមែនយី(Man-yi) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះសង្ឃរា និងនៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ព្យុះសង្ឃរានេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២១°C និងសីតុណ្ហភាពអតិបរមា៣១°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣១°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២១°C និងសីតុណ្ហភាពអតិបរមា៣២°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕ 

ប្រភព៖ ក្រសួងព័ត៌មាន

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/65/656c1aef7946aa5174b830b6e12f383af14e7e57.jpg

កម្ពុជាជាប្រទេសទី៥នៅលើសកលលោក និងជាប្រទេសដំបូង​គេបង្អស់​នៅ​អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន

 ១៨-វិច្ឆិកា-២០២៤ 
 ៤ល្ងាច · ២០ ម៉ោងមុន
//s9.kh1.co/b5/b56555317386d63de975652e68506bd0d58fd6b7.jpg

ឡូយណាស់! ក្នុងថ្ងៃបុណ្យអុំទូក! គោជល់ ចាប់រង្វាន់បន្តោងខ្សែកមាស 100រង្វាន់ ហើយថែមទាំង ប្រគល់រង្វាន់ដល់អ្នកឈ្នះម៉ូតូ និងលុយ 10លានរៀល ចំនួន 12នាក់ទៀត

 ១៨-វិច្ឆិកា-២០២៤ 
 ២ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T