ក្រសួងទេសចរណ៍បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកាដែលទើបបញ្ចប់ទៅថ្មីៗនេះមាន ទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្តទូទាំងប្រទេសជាង៧,៨លាននាក់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពដដែលបានលំអិតថា ក្នុងចំណោមទេសចរជាង៧,៨លាននាក់ ក្នុងនេះ ទេសចរជាតិសរុប ៧ ៧៥៥ ០៩២ នាក់និងទេសចរអន្តរជាតិ សរុប ៨៩ ២៩៦ នាក់។រាជធានីភ្នំពេញទទួលបានទេសចរច្រើនជាងគេដោយមានភ្ញៀវដើរកម្សាន្តជាង៦,២លាននាក់ ខណៈខេត្តសៀមរាបឈរលេខរៀងទី២ មានភ្ញៀវទេសចរជាង៣៤ម៉ឺននាក់ និងខេត្តព្រះសីហន នៅលំដាប់ទី៣ជាមួយទេសចរជាង៣១ម៉ឺននាក់។
ក្រសួងទេសចរណ៍កត់សម្គាល់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ គឺមានទេសចរជាតិ នៅទូទាំងប្រទេសមានចំនួនកើនឡើងច្រើនជាងឆ្នាំ២០២៣៕
ប្រភព៖ ក្រសួងព័ត៌មាន