កូរ៉េខាងត្បូង៖ តារាសម្ដែងប្រុសដ៏ល្បីឈ្មោះរបស់កូរ៉េគឺលោក Song Jong Ki ដែលជាតួអង្គប្រុសរឿង ម្ចាស់ព្រះអាទិត្យ ត្រូវបានគេរាយការណ៍ថាបានស្វាគមន៍កូនទី២ ជាមួយនឹងភរិយា Katy Louise Saunders ដែលជាកូនស្រី កាលពីថ្ងៃទី២០ខែវិច្ឆិកាកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអតីតស្វាមីរបស់អ្នកនាង Song Hye Kyo រូបនេះបានចែកចាយដំណឹងដ៏គួរឲ្យរីករាយនេះតាមរយៈភ្នាក់ងាររបស់គេគឺ High Zium Studio និងបានអរគុណអ្នកគាំទ្រទាំងអស់សម្រាប់ការលើកទឹកចិត្តនិងការគាំទ្រនាពេលកន្លងមក។
Song Jong Ki បានទម្លាយថាទាំងភរិយានិងកូនស្រីរបស់គេសុទ្ធតែមានសុខភាពល្អទាំងអស់ ខណៈដែលកូនស្រីនេះបានកើតនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ឯចំណែកកូនទី១ ដែលជាកូនប្រុសនោះបានកើតកាលពីខែមិថុនា ឆ្នាំ២០២៣កន្លងទៅ៕
ប្រភព៖ koreaboo