អាមេរិក៖ Selena Gomez គឺជាតារាចម្រៀងស្រីផបដ៏ល្បីឈ្មោះរបស់អាមេរិក និងពិភពលោកទាំងមូល ដែលនាងក៏ជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង "Rare Beauty" ដ៏ពេញនិយមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ កាលពីយប់ថ្ងៃទី២០ខែវិច្ឆិកាកន្លងទៅនេះ Selena បានបង្ហាញវត្តមាននៅលើកម្រាលព្រំក្រហម ក្នុងកម្មវិធី " Elle 2024 Women in Hollywood" រៀបចំឡើងដោយទស្សនាវដ្ដី Elle។
ក្នុងនោះ គេសង្កេតឃើញការតែងខ្លួនរបស់ Selena Gomez ពិតជាទាក់ទាញចំណាប់អារម្មណ៍ខ្លាំងណាស់ ជាមួយនឹងឈុតគ្រ័រហ្សេពណ៌ខ្មៅ ដៃវែង ភ្លឺផ្លេក របស់ Ralph Laure ដោយកអាវជារាងអក្សរ V។
នាងក៏បានផាត់មុខពណ៌បែបត្នោត និងគាបសក់បែបក្ដោបត្រង់ក យ៉ាងស្រស់ស្អាតសមនឹងទម្រង់មុខរបស់នាង។ ភ្លាមៗនោះ ក្រោយបង្ហាញខ្លួនបែបនេះ Selena Gomez បានទទួលការសរសើរពីអ្នកគាំទ្រថានាងស្រស់ស្អាតនិងមើលទៅជះចំហាយអភិជនថ្លៃថ្នូរ តែស្រស់ស្អាតមួយបែប៕
ប្រភព៖ elle