តារា & កម្សាន្ដ
២១-វិច្ឆិកា-២០២៤ ៨ព្រឹក · ៨ ម៉ោងមុនអំឡុងពេលកិច្ចសម្ភាសន៍ជាមួយនឹង Apple Music គឺ Rosé បាននិយាយយ៉ាងស្មោះត្រង់ពីអតីតមិត្តប្រុសរបស់នាងថា
កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ថ្មីៗនេះ Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានបង្ហើបថានាងធ្លាប់ស្ថិតក្នុងទំនាក់ទំនងដ៏តុកសិក និងអាក្រក់មួយ ដែលបានបង្កការឈឺចាប់ដល់នាងកាលពីអតីតកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស Rosé
ដំណឹងនេះបានទម្លាយឡើង ក្រោយពេលនាងបានចេញបទចម្រៀង "APT." ជាមួយនឹង Bruno Mars ដែលបានទទួលសន្ទុះនៃការគាំទ្រភ្លូកទឹកភ្លូកដី ខណៈដែលនាងត្រៀមនឹងបញ្ចេញអាល់ប៊ុមថ្មីមានឈ្មោះថា "rosie" នាពេលឆាប់ៗនេះហើយ។
Rosé ទន្ទឹមនឹងនេះ អំឡុងពេលកិច្ចសម្ភាសន៍ជាមួយនឹង Apple Music គឺ Rosé បាននិយាយយ៉ាងស្មោះត្រង់ពីអតីតមិត្តប្រុសរបស់នាងថា៖
វាជាអ្វីមួយដែលរស់នៅជាប់ក្នុងចិត្តខ្ញុំអស់ជាច្រើនឆ្នាំមកហើយ។ ខ្ញុំគិតថាខ្ញុំមិនសមនឹងទទួលបានទំនាក់ទំនងបែបនេះសោះ ប៉ុន្តែវាបានកើតឡើងហើយ។ ខ្ញុំពិតជាតក់ស្លុតខ្លះដែរដែលខ្ញុំក្រោកមកនិងគិតថា ខ្ញុំពុំបាននិយាយពីវាទៀតទេព្រោះខ្ញុំពិតជាមានអំណរគុណ ហើយខ្ញុំបានបញ្ចេញអាល់ប៊ុមនេះ ដោយសារខ្ញុំធ្លាប់និយាយពីវាច្រើន។ នៅពេលអ្នកសួរខ្ញុំថាពិបាកទេ ដែលត្រូវនិយាយពីវាបែបនេះ? ខ្ញុំអាចឆ្លើយបានថា វាពិតជាងាយស្រួលសម្រាប់ខ្ញុំក្នុងការនិយាយពីវា ព្រោះវាជាអ្វីដែលខ្ញុំយកមកនិយាយសឹងតែគ្រប់ពេល។ ខ្ញុំមិនចង់ឲ្យមនុស្សម្នាក់នោះដឹងថាខ្ញុំនិយាយពីទំនាក់ទំនងពួកយើងទេ ប៉ុន្តែខ្ញុំបាននិយាយពីវាច្រើន។ មិនចង់ឲ្យក្រេឌីតឬនិយាយពីគេឡើយ តែខ្ញុំពិតជាងាយស្រួលក្នុងការនិយាយពីរឿងនេះ។ ខ្ញុំត្រូវនិយាយឲ្យវាធូរទ្រូង។
Rosé
វីដេអូ Rosé Rosé Rosé Rosé ប្រភព ៖ koreaboo