បរទេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងគិតគូចង់ចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម Lionel Messi ពី Inter Miami ក្នុងរយៈពេល ៦ ខែ នៅទីផ្សារដោះដូរកីឡាករខែ មករា ខាងមុខនេះ។ ដោយឡែកប្រភពមួយទៀតដែលចុះផ្សាយដោយសារព័ត៌មាន Tuttosport បានឱ្យដឹងថា ប្រធានក្លិបរបស់ I.Miami នឹងមិនបិទផ្លូវលើការផ្ទេរនេះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅរដូវកាល ២០២៤-២០២៥ នេះ ក្រុម Man City ដែលស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola កំពុងជួបប្រទះនូវបញ្ហាទម្រង់លេងធ្ងន់ធ្ងរមែនទែន ដោយ ១២ ប្រកួតចុងក្រោយ ពួកគេទើបតែឈ្នះបាន ១ ប្រកួតប៉ុណ្ណោះ ខណៈកាលពីថ្ងៃ សៅរិ៍ កន្លងទៅ ពួកគេទើបតែចាញ់ក្រុម Aston Villa មួយទៀតក្នុងលទ្ធផល ២-១។
ផ្សារភ្ជាប់នឹងបញ្ហាខាងលើ បានធ្វើឱ្យលោក Pep ឥឡូវនេះកំពុងគិតគូចង់ពង្រឹងក្រុមខ្លួននៅត្រង់តំបន់បម្រើឡើងវិញ ហើយថ្មីៗនេះមានសេចក្តីរាយការណ៍មកថា លោកគឺពេញចិត្តក្នុងការចុះកុងត្រាយកអតីតកូនក្រុមកាលនៅ Barcelona កីឡាករ Leo Messi នៅខែ មករា ខាងមុខ ដើម្បីមកជួយ Man City រយៈពេល ៦ ខែ ចំពោះពេលវេលា ដែលនៅសេសសល់ក្នុងរដូវកាលនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Messi និង Inter Miami កំពុងតែសម្រាកពីការប្រកួត ដោយពួកគេបានអស់ការប្រកួតសម្រាប់រដូវកាលនេះហើយ បន្ទាប់ពីអស់ភារកិច្ចជាមួយការប្រកួតក្នុងលីគកំពូល អាមេរិក Major League Soccer ហើយពួកគេនឹងចាប់ផ្តើមការប្រកួតឡើងវិញ គឺរហូតដល់ពាក់កណ្តាលខែ កុម្ភៈ ឆ្នាំ ២០២៥ ឯណោះ៕
ប្រភព៖ Sportskeeda