ចុម! ជើងចាស់ អាហ្សង់ទីន លោក Gatti បានមើលរំលង Messi ហើយបានជ្រើសរើសកីឡាករជំនាន់ក្រោយរូបនេះ ថាជាកីឡាករល្អបំផុតក្នុងលោក

//s9.kh1.co/c4/c4ae759a6a54a99039792e7396e65bc5ef61cfc7.jpg
កីទ្បា

 ២៤-ធ្នូ-២០២៤ ៤ល្ងាច · ១៩ ម៉ោងមុន

ជើងចាស់ អាហ្សង់ទីន លោក Gatti បានមើលរំលង Messi ហើយបានជ្រើសរើសកីឡាករជំនាន់ក្រោយរូបនេះ ថាជាកីឡាករល្អបំផុតក្នុងលោក

បរទេស៖ អតីតអ្នកចាំទីរបស់ក្រុម Boca Juniors និងជម្រើសជាតិ អាហ្សង់ទីន លោក Hugo Gatti បានធ្វើការលើកឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយបានមើលរំលងឈ្មោះ Lionel Messi និងបានជ្រើសរើសខ្សែប្រយុទ្ធ Real Madrid កីឡាករ Kylian Mbappe ថាជាកីឡាករល្អបំផុតក្នុងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/f2/f2e4bffda6e78cb7c8dc6ef31e41309c3a424f41.png

ជាការពិតណាស់ Lionel Messi តែងតែត្រូវបានមនុស្សភាគច្រើន ចាត់ទុកថាជាស្តេចបាល់ទាត់ក្នុងពិភពលោកយើងនេះ ដោយសារតែជាគាត់ជាកីឡាករម្នាក់ ដែលទេពកោសល្យ និងសមត្ថភាពខ្ពស់ រួមជាមួយភាពជោគជ័យជាច្រើននៅក្នុងអាជីពរបស់គាត់ទាំងលក្ខណៈបុគ្គលខ្លួនឯង ក្លិប និងជម្រើសជាតិជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ លោក Hugu Gatti គឺមិនបានមើលឃើញពីគុណសម្បត្តិរបស់ខ្សែប្រយុទ្ធ Inter Miami វ័យ ៣៧ ឆ្នាំរូបនេះនោះទេ ហើយផ្ទុយទៅវិញលោកគឺបានជ្រើសរើសខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ បារាំង កីឡាករ Kylian Mbappe ជំនួសវិញ ថាជាកីឡាករល្អបំផុតក្នុងលោក។

https://s9.kh1.co/__image/w=650,h=366,q=100/1b/1b7a4513ca563410e4b1c2abfaa7edac988e33d4.png

ទាក់ទងនឹងរឿងខាងលើ លោក Hugo Gatti ដែលបច្ចុប្បន្នមានវ័យ ៨០ ឆ្នាំបានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ទេ។ សម្រាប់ខ្ញុំ កីឡាករល្អបំផុតក្នុងលោក គឺជា Mbappe។ តើអ្នកបានឃើញពីអ្វីដែលគាត់បានធ្វើនៅក្នុងវគ្គផ្តាច់ព្រ័ត្រពាន World Cup ទេ? វាគឺជាការប្រកួតរវាង Mbappe ទល់នឹងក្រុមជម្រើសជាតិ អាហ្សង់ទីន។ គាត់គឺជាតារាឆ្នើមម្នាក់។ គាត់មានភាពរស់រវើក គាត់មានមុខស្រដៀង Pele។... Real Madrid គឺជាកន្លែងសាកល្បងដ៏ធំបំផុតនៅក្នុងពិភពលោក៕

លោក Hugo Gatti
https://s9.kh1.co/__image/w=650,h=366,q=100/8c/8cdbf3bf6e13144a377cc965e21e80c0dc8833e1.png

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T