បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi ធ្លាប់បានសរសើរអតីតអ្នកចាំទីក្រុម Celtic កីឡាករ Fraser Forster ថា"គេមិនមែនជាមនុស្សលោកនោះទេ" បន្ទាប់ពីអ្នកចាំទីសញ្ជាតិ អង់គ្លេស រូបនេះបង្ហាញទម្រង់លេងយ៉ាងល្អ នៅពេលការប្រកួតទល់នឹងក្រុមអ្នកមានបុណ្យ FC Barcelona កាលពីរដូវកាល ២០១២-២០១៣ ហើយពេលនោះដែរ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន បានចាត់ទុកអ្នកចាំទីវ័យ ៣៦ ឆ្នាំរូបនេះ ថាជាបេក្ខភាពដ៏សក្តិសមបំផុត ដើម្បីមកជំនួស Victor Valdes នៅទឹកដី Camp Nou។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Fraser Forster បច្ចុប្បន្នកំពុងប្រកបអាជីពក្នុងនាមជាអ្នកចាំទីដៃទី ១ នៅក្រុម Tottenham Hotspur ប៉ុន្តែបើយើងក្រឡេកថយក្រោយទៅកាន់រដូវកាល ២០១២-២០១៣ ពេលនោះគាត់កំពុងតែលេងឱ្យក្រុម Celtic ហើយពេលនោះដែរ គាត់ពិតធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីគាត់បានជាប់ជា man of the match ក្រោយគាត់បានជួយរារាំងពីការស៊ុតយ៉ាងច្រើនរបស់កីឡាករក្រុម Barca ជាពិសេស Messi រហូតជួយឱ្យក្រុម Celtic បំបាក់ Barcelona ២-១។
ទាក់ទងនឹងរឿងខាងលើ Messi បានថ្លែងពី Fraser Forster កាលពីឆ្នាំ ២០១៥ យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda