កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ក្រុមចម្រៀងនារី 2NE1 បានវិលត្រឡប់មកអង្រួនឆាកតន្ត្រីម្ដងទៀតហើយ ខណៈដែលសមាជិកទាំងបួនមាន CL, Minzy, Dara និង Bom សុទ្ធតែកំពុងមមាញឹកនឹងការសម្ដែងក្នុងការប្រគុំតន្ត្រីទេសចរណ៍ "Welcome Back" រៀបចំដោយ YG Entertainment ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ សម្រាកពីការប្រគុំតន្ត្រីទេសចរណ៍គឺ 2NE1 បានផ្ដល់កិត្តិយសសម្ដែងក្នុងកម្មវិធីទទួលពាន SBS Gayo Daejon ដែល2NE1 បានសម្ដែងបទ Fire និង I am The Best ជាដើម។
អំឡុងពេលសម្ដែង Park Bom រាងមានការភ្លេចភ្លាំង ប្លង់ដែលត្រូវឈរ ធ្វើឲ្យនាងវិះតែដើរមកកៀនឆាក ដែលអាចមានហានិភ័យអាចធ្លាក់ចុះទៅក្រោម តែអ្នករាំម្នាក់រហ័សរហួនចូលមកប្រាប់ Bom ឲ្យដើរទៅចំណុចសុវត្ថិភាពវិញ មុននឹងឆាកត្រូវពន្លូតឡើង។អ្នករាំម្នាក់នោះមានឈ្មោះថា Hyeonik Lee ដែលជាអ្នករាំដ៏ជំនាញរបស់ YG Entertainment ហើយគេទទួលបានការសរសើរថាបានជួយ Bom ទៀតផង៕
ប្រភព៖ koreaboo