កម្សាន្ត៖ បើក្រឡេកមើលពីការតុបតែងខ្លួនវិញ សម្រាប់តារាសម្ដែងស្រី Prang Kannarun តែងតែបានបង្ហាញខ្លួនយ៉ាងទាក់ទាញ លេចធ្លោ ក្នុងឈុតស្អាតៗទាន់សម័យ ដែលកំពុងទាក់ចិត្តទស្សនិកជនជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ តារាស្រី Prang Kannarun បានចេញមកបង្អួតសម្រស់សាជាថ្មី ដោយបានបង្ហាញរូបភាពមួយចំនួន នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ រូបនាង បានចេញមកជាមួយនឹងឈុតសម្លៀកបំពាក់រ៉ូបក្រហម បញ្ចេញរូបរាងស្អាត និងលេងស្ទាយ៍សក់យ៉ាងសមគ្នា គួរជាទីចាប់អារម្មណ៍។
ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើន ដែលបានឃើញហើយ ក៏បានបង្ហាញការពេញចិត្ត និងបានសរសើរទៅលើស្ទាយ៍តុបតែងខ្លួនយ៉ាងរស់រវើក មានភាពស្រស់ស្អាត និងមន្តស្នេហ៍ របស់ តារាស្រីរូបនេះ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖