កម្សាន្ត៖ តារាចម្រៀងស្រី Britney Spears បង្ហាញពីការរំជួលចិត្តជាមួយកូនប្រុសរបស់នាង នៅថ្ងៃបុណ្យណូអែល បន្ទាប់ពី កូនៗបានចាកចេញពីនាងអស់រយៈពេល ២ ឆ្នាំ ដោយសារតែការមិនចុះសម្រុងគ្នាជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅលើ Instagram នៅល្ងាចថ្ងៃទី ២៥ ខែធ្នូ Britney Spears បានបង្ហោះវីដេអូជាមួយកូនប្រុសពៅរបស់នាង Jayden អាយុ ១៨ ឆ្នាំ។ ម្តាយនិងកូនប្រុសរូបនេះ បានឈរនៅមុខកាមេរ៉ា ហើយបានផ្ញើការជូនពរ Merry Christmas ទៅកាន់អ្នកគាំទ្ររបស់ពួកគេ។ Britney បានណែនាំកូនប្រុសរបស់នាង ហើយបានថើ.បកូននៅលើថ្ពាល់។
តារាស្រីរូបនេះ ថែមទាំងបង្ហាញសារថា៖
កូនប្រុសច្បងរបស់ Britney, Sean Preston វ័យ ១៩ ឆ្នាំ មិនត្រូវបានគេឃើញនៅក្នុងវីដេអូនោះទេ។ Sean និង Jayden បច្ចុប្បន្នរស់នៅជាមួយឪពុករបស់ពួកគេ ដែលជាអ្នករាំ Kevin Federline និងម្តាយចុងនៅ Hawaii ។ អស់រយៈពេលជាយូរមកហើយ ដែលបងប្អូនទាំងពីរមិនបានជួបម្ដាយរបស់ខ្លួននោះទេ។ នៅពេលដែល Britney បានរៀបការជាមួយតារាសម្តែង Sam Asghari ក្នុងខែមិថុនា ឆ្នាំ ២០២២ កូនប្រុសទាំងពីររបស់នាង មិនបានចូលរួមពិធីមង្គលការនោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖