កូនខ្មែរអាចផលិតយន្តហោះគ្មានមនុស្សបើក (ដ្រូន) សង្គ្រោះជនរងគ្រោះពីអគ្គិភ័យលើអគារខ្ពស់ៗ

//s9.kh1.co/ad/ad01ed9ce3b343cdb7b5b8d3ed0281931fb851b5.jpg
សង្គម

 ៣១-ធ្នូ-២០២៤ ១០ព្រឹក · ៤ ថ្ងៃមុន

កូនខ្មែរអាចផលិតយន្តហោះគ្មានមនុស្សបើក (ដ្រូន) សង្គ្រោះជនរងគ្រោះពីអគ្គិភ័យលើអគារខ្ពស់ៗ

សមិទ្ធផលផលិតដោយស្នាដៃកូនខ្មែរចំនួន ២ ដែលបានចូលរួមចំណែកក្នុងការងារជួយសង្គ្រោះជីវិតមនុស្ស បានទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវយ៉ាងខ្លាំង នៅពេលដាក់បង្ហាញនៅក្នុងស្តង់ពិព័រណ៍ របស់កងទ័ពជើងគោក ក្នុងឱកាសប្រារព្ធទិវា "អបអរសាទរខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨-ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៤)" ដោយ ប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតនៅវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក លឹម ចិន សមាជិកក្រុមពន្លត់អគ្គិភ័យ
លោក លឹម ចិន សមាជិកក្រុមពន្លត់អគ្គិភ័យ

លោក លឹម ចិន សមាជិកក្រុមពន្លត់អគ្គិភ័យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ថា នៅក្នុងអំឡុងថ្ងៃ ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៤ អង្គភាពរបស់លោក មានការតាំងបង្ហាញនូវឧបករណ៍បច្ចេកទេសសង្គ្រោះជាច្រើន ប៉ុន្តែក្នុងនោះមានឧបករណ៍ចំនួន ២ គឺដ្រូនពន្លត់អគ្គិភ័យ និង ដ្រូនទម្លាក់ពោង ដែលជាឧបករណ៍ថ្មីទើបតែចូលបម្រើក្នុងអង្គភាពត្រឹមតែរយៈពេលប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ ។

មគុទ្ទេសប្រចាំនៅស្ដង់ពិព័រណ៌កងទ័ពជើងគោករូបនេះបានបញ្ជាក់ថា ឧបករណ៍ទាំង ២ នេះ គឺជាសមិទ្ធិផលផលិតឡើងដោយនិស្សិតខ្មែរសុទ្ធសាធ និងមានប្រសិទ្ធភាពខ្ពស់ រាល់ពេលបំពេញបេសកម្មសង្គ្រោះម្ដងៗ ។ លោកបន្តថា ឧបករណ៍ ដ្រូនពន្លត់អគ្គិភ័យ មានសមត្ថភាពអាចហោះបាញ់ទឹកពន្លត់អគ្គិភ័យនៅលើអគារដែលមានកម្ពស់ខ្ពស់ៗ មិនតែប៉ុណ្ណោះវាក៏អាចយោងទម្ងន់ក្រោម ១០៨គីឡូក្រាមបានផងដែរ ។ ដូច្នេះមានន័យថា ប្រសិនបើមានករណីមនុស្សជាប់គាំងនៅក្នុងបន្ទប់អគារខ្ពស់ យើងអាចប្រើដ្រូននេះ ដើម្បីសង្រ្គោះមនុស្សផងដែរ ដោយជនរងគ្រោះត្រូវបានយោងចេញពីទីតាំងកើតហេតុចុះមកដី។

លោក លឹម ចិន បានបន្ថែមថា សម្រាប់ ដ្រូនទម្លាក់ពោង យើងអាចប្រើប្រាស់វា នៅក្នុងករណីមានគ្រោះទឹកជំនន់ ដោយវាមានសមត្ថភាពអាចនាំយកពោងទៅជូនដល់ជនរងគ្រោះដែលនៅចម្ងាយឆ្ងាយ បានលឿនទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់ ។

ជាចុងក្រោយលោក លឹម ចិន បានបញ្ជាក់បន្ថែមថា ឧបករណ៍បច្ចេកទេសដែលជាស្នាដៃរបស់កូនខ្មែរទាំង ២ នេះ ពិតជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងារជួយសង្គ្រោះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលឿនចំណេញពេលវេលោ ព្រមទាំងកាត់បន្ថយកម្លាំងមនុស្ស ៕

រូបថត-អត្ថបទ ៖ ក្រុមការងារអេបក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=434,q=100/61/6172dd86708d42af9f110408c2fedb22be199e05.jpg
https://s9.kh1.co/__image/w=650,h=434,q=100/42/42f98c10d0adaae2bff2c38600db918157d9136f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/82/8268f17ca1e39031649639c38298214effa1fed8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ad/ad01ed9ce3b343cdb7b5b8d3ed0281931fb851b5.jpg
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T